ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាសុចរិតភាពអន្តរជាតិ សេចក្តីប្រាថ្នារួមរបស់ប្រជាជន និងនិន្នាការនៃសម័យកាល
2023-05-26 13:21:24cri
Share with:

ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីប៉ារ៉ាហ្គាយ ស្តីពីបញ្ហាចិនតៃវ៉ាន់ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៥ខែឧសភាថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាសុចរិតភាពអន្តរជាតិ សេចក្តីប្រាថ្នារួមរបស់ប្រជាជន និងនិន្នាការនៃសម័យកាល។

     លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា នៅលើពិភពលោកមានចិនតែមួយ ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។គោលការណ៍ចិនតែមួយគឺជាបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាទូទៅនៃទំនាក់ទំនងអន្តរជាតិ និងជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិហើយមានប្រទេសចំនួន ១៨២ បានបង្កើតទំនាក់ទំនងការទូតជាមួយចិនដោយឈរលើគោលការណ៍ចិនតែមួយ។ លោកស្រី Mao Ning បន្តថា ប្រទេសដែលពាក់ព័ន្ធគួរតែមើលឃើញនិន្នាការទូទៅឱ្យច្បាស់ ជ្រើសរើសឈរលើផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងធ្វើការសម្រេចចិត្តត្រឹមត្រូវដែលសមស្របតាមផលប្រយោជន៍ជាមូលដ្ឋាននិងយូរអង្វែងរបស់ប្រទេសខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស