ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសវេណេហ្ស៊ុយអេឡាអំពាវនាវឱ្យជំរុញដំណើរការធ្វើបដិដុល្លារនីយកម្ម ដោយសារតែអនុត្តរភាពបែបអាមេរិកធ្វើឱ្យខ្លួនរងការខូចខាតយ៉ាងខ្លាំង
2023-05-26 13:56:09cri
Share with:

ពេលថ្មីៗនេះ លោកស្រី Delcy Rodriguez អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាបានថ្លែងថា ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសវេណេហ្ស៊ុយអេឡានៅឆ្នាំ ២០១៥មក ការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានឡើងដល់ ២៣២ ពាន់លានដុល្លារអាមេរិក។

លោកស្រី Rodriguez បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានគ្រប់គ្រងបណ្តាញជួញដូរហិរញ្ញវត្ថុសកល ព្រមនិងគ្រប់គ្រងឧបករណ៍ច្បាប់ដែលអាចប្រើប្រាស់បណ្តាញនេះ ដើម្បីដាក់ទណ្ឌកម្មឆ្លងប្រទេស ប៉ុន្តែរូបិយប័ណ្ណដ៏យុត្តិធម៌មួយនេះគួរតែបម្រើពិភពលោក និងមនុស្សជាតិទាំងមូល មិនមែនបម្រើឱ្យតែប្រទេសអនុត្តរភាពនោះទេ។

ទាក់ទងនឹងករណីនេះ សមាជិកសភា និងសេដ្ឋវិទូវេណេហ្ស៊ុយអេឡាបានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសរុស្ស៊ី និងវេណេហ្ស៊ុយអេឡា គឺជាការបង្ហាញពីអនុត្តរភាពដែលប្រើប្រាស់ដុល្លារអាមេរិកដោយហួសហេតុពេក ដែលនឹងធ្វើឱ្យឥទ្ធិពលពិភពលោកនៃប្រាក់ដុល្លារចុះខ្សោយ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស