ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនជួបពិភាក្សាការងារជាមួយលោកស្រី Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក
2023-05-26 13:54:56cri
Share with:

កាលពីថ្ងៃទី ២៥ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃអង្គការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកនៅសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរប្រកបដោយភាពស្មោះត្រង់ ភាពជំនាញឯកទេស និងលក្ខណៈស្ថាបនាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ព្រមនិងបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលត្រូវយកចិត្តទុកដាក់ដូចគ្នា។ ភាគីចិនបានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន គោលនយោបាយទាក់ទងនឹងឧបករណ៍ពាក់កណ្តាលចម្លង ការរឹតបន្តឹងការនាំចេញ និងការត្រួតពិនិត្យការវិនិយោគបរទេសជាដើម។ ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើតបណ្តាញទំនាក់ទំនង ដើម្បីរក្សានិងពង្រឹងការផ្លាស់ប្តូរលើបញ្ហាលម្អិតខាងសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស