ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Demeke ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអេត្យូពី
2023-05-26 13:18:30cri
Share with:

    កាលពីថ្ងៃទី ២៥ ខែឧសភា ពេលជួបពិភាក្សាការងារជាមួយលោក Demekeឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអេត្យូពីនៅទីក្រុងប៉េកាំង លោកQin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថាភាគីចិនមានឆន្ទៈរួមជាមួយអេត្យូពីបន្តគាំទ្រគ្នាយ៉ាងមុតមាំលើផលប្រយោជន៍ស្នូលទៅវិញទៅមកនិងបញ្ហាយកចិត្តទុកដាក់ដូចគ្នា ក្នុងន័យជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទទួលបានការវិវឌ្ឍថ្មីជាបន្តបន្ទាប់។

     លោក Qin Gang បន្តថា បច្ចុប្បន្ននេះ ប្រទេសអេត្យូពីកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះនៃការពង្រឹងសន្តិភាព និងផ្តោតលើការអភិវឌ្ឍ។ ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះដំណើរការសន្តិភាពរបស់ប្រទេសអេត្យូពី ហើយមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ  ដើម្បីជួយដល់ការកសាងឡើងវិញ និងការអភិវឌ្ឍឱ្យមានភាពរុងរឿងឡើងវិញរបស់ប្រទេសអេត្យូពីក្រោយពីសង្គ្រាម។

     ជាការឆ្លើយតប លោក Demekeបានថ្លែងថា ប្រទេសអេត្យូពីយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អស្ថានភាពសន្តិសុខក្នុងស្រុក ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពរបស់ស្ថាប័ន និងបុគ្គលិកចិននៅប្រទេសអេត្យូពី។ ប្រទេសអេត្យូពីមានឆន្ទៈក្នុងការសម្របសម្រួលនូវកិច្ចការអន្តរជាតិនិងតំបន់រវាងភាគីទាំងពីរ និងរួមគ្នាការពារបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស