ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានាធិបតីរុស្ស៊ី ភូទីន ថ្លែងថា សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីគាំទ្រការរួមបញ្ចូលជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”
2023-05-25 15:35:09cri
Share with:


 

ប្រព័ន្ធសារព័ត៌មានរុស្ស៊ីផ្សាយដំណឹងថា កាលពីថ្ងៃទី២៤ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកប្រធានាធិបតីរុស្ស៊ីភូទីន បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីលើកទី២នៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីថា "យើងគួរតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីរួមបញ្ចូលគ្នានូវការអភិវឌ្ឍផ្ទៃក្នុងនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ជាមួយនឹងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" របស់ប្រទេសចិន ក្នុងន័យស្វែងរកការបង្កើតទំនាក់ទំនងភាពជាដៃគូអឺរ៉ាស៊ីកាន់តែធំ។

សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ហើយមានសមាជិកដូចជា រុស្ស៊ី កាហ្សាក់ស្ថាន បេឡារុស្ស កៀហ្ស៊ីស៊ីស្ថាន និងអាមេនី។

អ្នកបកប្រែ:马小青
ប្លុកពិសេស