ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុប្រកបដោយការទទួលខុសត្រូវ
2023-05-24 15:19:20cri
Share with:


ថ្ងៃទី២៣  ខែឧសភា លោកស្រីMao Ning  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សង្ឃឹមថាសហរដ្ឋអាមេរិកនឹងអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុប្រកបដោយការទទួលខុសត្រូវ ហើយកុំផ្ទេរហានិភ័យរបស់អាមេរិកទៅកាន់ពិភពលោក  និងកុំគាំពារផលប្រយោជន៍ខ្លួនតាមរយៈការប៉ះពាល់ដល់ផលប្រយោជន៍របស់ពិភពលោក។

តាមដំណឹងឱ្យដឹងថា លោកស្រីYellen  រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានសរសេរក្នុងលិខិតដែលផ្ញើជូនថ្នាក់ដឹកនាំរបស់សភាសហរដ្ឋអាមេរិកកាលពីថ្មីៗថា  ប្រសិនបើសភាអាមេរិកមិនអាចលើកកម្ពស់ឬផ្អាកដែនកំណត់ខ្ពស់បំផុតនៃបំណុលមុនពេលថ្ងៃទី១  ខែមិថុនានោះទេ   រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនឹងមិនអាចគាំទ្រវិក័យប័ត្ររដ្ឋាភិបាលបានទេ។

 

លោកស្រីMao Ning បានចង្អុលបង្ហាញថា   ដែនកំណត់ខ្ពស់បំផុតនៃបំណុលជាតិគឺជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ប៉ុន្កែ  សហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក  សភាពការណ៍ជាតិនិងការជ្រើសរើសគោលនយោបាយរបស់ខ្លួនជះឥទ្ធិពលលេចធ្លោចំពោះសេដ្ឋកិច្ចសកល៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស