ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីជប៉ុនគួរតែគិតពិចារណាពីកំហុសខ្លួនឯងឡើងវិញនិងកែតម្រូវយ៉ាងជាក់ស្តែង ជាជាងទម្លាក់កំហុសទៅឱ្យគេវិញ
2023-05-24 15:23:14cri
Share with:

កាលពីថ្ងៃទី ២៣ ខែឧសភា ពេលឆ្លើយតបនឹងការលើកឡើងពាក់ព័ន្ធរបស់ភាគីជប៉ុន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនគាំទ្រការផ្លាស់ប្តូរមិត្តភាពលើវិស័យនានារវាងប្រទេសទាំងពីរ ហើយអ្វីជាចំណុចសំខាន់គឺភាគីទាំងពីរគួរតែអនុវត្តដោយស្មោះត្រង់ និងមានទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងន័យរួមគ្នាបង្កើតបរិយាកាសមានអំណោយផលដល់ការកែលម្អ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

យោងតាមព័ត៌មានដែលចេញផ្សាយដោយស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិនឱ្យដឹងថា នៅពេលដែលលោក Sun Weidong អនុរដ្ឋមន្ត្រីការបរទេសចិនកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសចិនដើម្បីសម្តែងការតវ៉ារបស់ចិននៅថ្ងៃទី ២១ ខែឧសភា ភាគីជប៉ុនបានបដិសេធមិនទទួលយកព្រមទាំងអះអាងថា ប្រទេសចិនកំពុងរារាំងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ។ ទាក់ទងនឹងករណីនេះ លោកស្រី Mao Ning បានលើកឡើងដូចខាងលើពេលឆ្លើយសំណួរ។

លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ភាគីជប៉ុនគួរតែគិតពិចារណា និងកែតម្រូវកំហុសរបស់ខ្លួនយ៉ាងជាក់ស្តែង ដើម្បីដើរទៅរកទិសដៅដូចគ្នាជាមួយចិន ជាជាងទម្លាក់កំហុសទៅឱ្យគេវិញ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស