ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹងករណីដែលប្រទេសជប៉ុនដាក់ចេញវិធានការជាផ្លូវការដើម្បីដាក់កំហិតលើការនាំចេញគ្រឿងបរិក្ខារសម្រាប់ផលិតឧបករណ៍ពាក់កណ្តាលចម្លង
2023-05-24 15:28:04cri
Share with:

កាលពីថ្ងៃទី ២៣ ខែឧសភា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបទៅនឹងករណីដែលប្រទេសជប៉ុនដាក់ចេញវិធានការជាផ្លូវការដើម្បីដាក់កំហិតលើការនាំចេញគ្រឿងបរិក្ខារសម្រាប់ផលិតឧបករណ៍ពាក់កណ្តាលចម្លង ដោយលើកឡើងថា នេះគឺជាការប្រើប្រាស់វិធានការដោយខុសទំនងដើម្បីដាក់កំរិតលើការនាំចេញ និងជាការបំពានយ៉ាងខ្លាំងលើពាណិជ្ជកម្មសេរី និងបទដ្ឋានសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្នុងអំឡុងពេលប្រមូលមតិយោបល់ជាសាធារណៈអំពីវិធានការរបស់ជប៉ុន មជ្ឈដ្ឋានឧស្សាហកម្មចិនបានបញ្ចេញមតិមិនពេញចិត្តទៅរដ្ឋាភិបាលជប៉ុនដោយព្រមៗគ្នា។ សមាគមឧស្សាហកម្មជាច្រើនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីប្រឆាំងនឹងវិធានការរបស់ជប៉ុន ហើយក្រុមឧស្សាហកម្មនិងសហគ្រាសជប៉ុនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃអនាគតតាមគ្រប់ទម្រង់ផងដែរ។ អ្វីដែលគួរឱ្យសោកស្ដាយ គឺវិធានការដែលបានប្រកាសដោយភាគីជប៉ុនមិនបានឆ្លើយតបទៅនឹងការទាមទារសមហេតុផលនៃមជ្ឈដ្ឋានឧស្សាហកម្មនោះទេ ហើយវានឹងធ្វើឱ្យផលប្រយោជន៍របស់សហគ្រាសចិននិងជប៉ុនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងខ្លាំងក្លាដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងជប៉ុន បំផ្លាញរចនាសម្ព័ន្ធនៃឧស្សាហកម្មឧបករណ៍ពាក់កណ្តាលចម្លងរបស់ពិភពលោក ព្រមនិងប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស