ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយអគ្គនាយកនៃអង្គការថាមពលបរមាណូអន្តរជាតិ
2023-05-24 15:19:38cri
Share with:

កាលពីថ្ងៃទី ២៣ ខែឧសភា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Grossi អគ្គនាយកនៃអង្គការថាមពលបរមាណូអន្តរជាតិ 

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការអនុវត្តយុទ្ធសាស្ត្រនុយក្លេអ៊ែរស្វ័យការពារ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំពារប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិដោយផ្អែកលើ«សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» គាំទ្រយ៉ាងមុតមាំចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ក៏ដូចជាពង្រឹងសន្តិសុខនុយក្លេអ៊ែររបស់ខ្លួនយ៉ាងរឹងមាំ។ ប្រទេសចិនគាំទ្រអង្គការថាមពលបរមាណូអន្តរជាតិឱ្យដើរតួនាទីកាន់តែធំនៅក្នុងអភិបាលកិច្ចសកលលើវិស័យនុយក្លេអ៊ែរ ហើយរំពឹងទុកថា អង្គការនេះនឹងបំពេញមុខងារការពារ និងត្រួតពិនិត្យរបស់ខ្លួនដោយប្រកាន់អាកប្បកិរិយាសត្យានុម័ត យុត្តិធម៌ និងជំនាញឯកទេស ក្នុងន័យគាំពារប្រព័ន្ធមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ។

ជាការឆ្លើយតប លោក Grossi បានថ្លែងថា អង្គការថាមពលបរមាណូអន្តរជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ហើយនឹងធ្វើការពិគ្រោះយោបល់ពាក់ព័ន្ធក្នុងលក្ខណៈតម្លាភាពលើកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ហើយនឹងមិនគាំទ្រដល់ការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរពីប្រទេសណាមួយឡើយ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស