ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xie Feng ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិកថ្លែងថា លោកបំពេញបេសកកម្មនៅអាមេរិកក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិក
2023-05-24 16:58:55cri
Share with:

កាលពីថ្ងៃទី ២៣ ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ។ នៅអាកាសយានដ្ឋានញូវយ៉ក លោក Xie Feng បានជួបជាមួយប្រព័ន្ធផ្សព្វផ្សាយចិននិងបរទេស ព្រមនិងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានដែលមានវត្តមាន។

លោក Xie Feng បានថ្លែងថា វាជាកិត្តិយសខ្លាំងណាស់ដែលលោកប្រធានរដ្ឋចិន Xi Jinping តែងតាំងលោកធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកអាណត្តិទី១២ ។ លោកជាអ្នកតំណាងនៃប្រជាជនចិន ហើយលោកនៅទីនេះគឺដើម្បីការពារផលប្រយោជន៍របស់ប្រទេសចិន នេះជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់លោក ។ លោកជាបេសកជនរបស់ប្រជាជនចិន ហើយលោកនៅទីនេះគឺដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ដែលនេះគឺជាបេសកកម្មដ៏សំខាន់របស់លោក ។

លោក Xie Feng បានបញ្ជាក់ថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគោលការណ៍ទាំងបីនៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយនេះជាមធ្យោបាយជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកយ៉ាងត្រឹមត្រូវក្នុងយុគសម័យថ្មី ។ លោកបានរំពឹងទុកថា សហរដ្ឋអាមេរិកនិងចិននឹងដើរទៅរកទិសដៅដូចគ្នា ដោះស្រាយបញ្ហាសំខាន់ៗនិងរសើបដូចជាបញ្ហាតៃវ៉ាន់ជាដើមស្របតាមគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី ពង្រឹងកិច្ចសន្ទនា គ្រប់គ្រងការខ្វែងគំនិតគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងន័យជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅកាន់ភាពប្រក្រតីឡើងវិញ ៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស