ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនធ្វើកិច្ចពិភាក្សាការងារជាមួយលោក Hoekstra ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសហូឡង់
2023-05-24 15:07:18cri
Share with:

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានធ្វើកិច្ចពិភាក្សាការងារជាមួយលោកHoekstra ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសហូឡង់ នៅក្រុងប៉េកាំងកាលពីថ្ងៃទី២៣ខែឧសភា ។

លោក Qin Gang បានថ្លែងថា ប្រទេសហូឡង់គឺជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិននៅអឺរ៉ុប ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគជាមួយប្រទេសហូឡង់ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យពហុភាគី ដូចជាការផ្លាស់ប្តូរមនុស្សធម៌ ជំរុញការគ្រប់គ្រងសព្វាអាវុធ សន្តិសុខបណ្តាញអ៊ីនធើណែត បម្រែបម្រួលអាកាសធាតុជាដើម  រួមគ្នាប្រឆាំង “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ” ។ ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកអឺរ៉ុបជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សង្ឃឹមថា ប្រទេសហូឡង់នឹងបន្តដើរតួនាទីជា “ច្រកទ្វារ” នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប។

ជាការឆ្លើយតប លោក Hoekstra  បានថ្លែងថា ប្រទេសហូឡង់ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយរីករាយរួមជាមួយប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ទីផ្សារ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជាកសិកម្ម និងនវានុវត្តន៍ជាដើម ។ ប្រទេសហូឡង់ខិតខំប្រឹងប្រែងធ្វើជាស្ពាននិងជាអ្នកជំរុញសម្រាប់ការផ្លាស់ប្តូររវាងអឺរ៉ុបនិងចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស