ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសកូរ៉េខាងត្បូងគួរតែឈ្វេងយល់យ៉ាងស៊ីជម្រៅនូវបញ្ហាបច្ចុប្បន្ននៃទំនាក់ទំនងចិននិងកូរ៉េខាងត្បូង
2023-05-24 15:18:31cri
Share with:


     ថ្ងៃទី២៣ ខែឧសភា  លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាជាប្រចាំថា    ប្រទេសកូរ៉េខាងត្បូងគួរតែមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបញ្ហាបច្ចុប្បន្ននៃទំនាក់ទំនងចិន-កូរ៉េខាងត្បូង ហើយដោះស្រាយបញ្ហាប្រកាន់ដោយអាកប្បកិរិយាយកចិត្តទុកដាក់និងម៉ឺងម៉ាត់។

លោកស្រីMao Ning បានបង្ហាញថា ថ្ងៃទី២២ខែឧសភា   លោកLiu Jinsong  ប្រធាននាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានធ្វើកិច្ចពិគ្រោះពិភាក្សាការទូតជាមួយប្រធាននាយកដ្ឋានកិច្ចការអាស៊ីឦសាននៃក្រសួងការបរទេសកូរ៉េខាងត្បូងនៅទីក្រុងSeoul ប្រទេសកូរ៉េខាងត្បូង  ដោយបង្ហាញគោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះការយកចិត្តទុកដាក់ស្នូលរបស់ប្រទេសចិន ហើយបានផ្លាស់ប្តូរទស្សនៈជាមួយភាគីកូរ៉េខាងត្បូងលើបញ្ហាផ្សេងៗទៀត។ក្នុងអំឡុងពេលកិច្ចពិគ្រោះពិភាក្សា លោកLiu Jinsongបានជួបសម្ដែងការគួរសមជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង  ហើយបានជួបសំណេះសំណាលជាមួយអ្នកជំនាញ និងអ្នកប្រាជ្ញកូរ៉េខាងត្បូង៕

 

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស