ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទោះបីជា"រួមដៃជាមួយអាមេរិកដើម្បីប្រឆាំងចិន"ខ្លាំងសាហាវប៉ុណ្ណាក៏ដោយ ក៏មុខជានឹងទទួលលទ្ធផលចាញ់យ៉ាងបាក់ស្បាតប៉ុណ្ណឹងដែរ
2023-05-24 15:27:32cri
Share with:

នៅថ្ងៃទី២១ខែឧសភា កិច្ចប្រជុំកំពូលនៃប្រទេសG7បានបិទបញ្ចប់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន  ប៉ុន្ដែ  កិច្ចប្រជុំកំពូលលើកនេះត្រូវបានបើកឡើងក្រោមសភាពច្របូកច្របល់។ ក្នុងប៉ុន្មានថ្ងៃជាប់មកនេះ បាតុកម្មតវ៉ាបានកើតឡើងម្តងហើយម្តងទៀតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ មិនត្រឹមតែមានសាធារណជនជប៉ុនជាច្រើនបានចូលរួមក្នុងបាតុកម្មប៉ុណ្ណោះទេ ថែមទាំងក៏មានប្រជាជនដែលមកពីប្រទេសជាច្រើនផ្សេងទៀតបានមកដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីធ្វើពហិការចំពោះកិច្ចប្រជុំកំពូលនៃប្រទេស G7ផងដែរ។ឥស្សរជនអ្នកវិភាគសម្គាល់ឃើញថា  ក្រុមប្រទេសG7 ដែលដឹកនាំដោយសហរដ្ឋអាមេរិកមានគំនិតបង្កើត"ក្រុមសម័្ពន្ធតូច"បែបបិទជិតនិងរើសអើងដើម្បីប៉ុនប៉ងទប់ស្កាត់និងគាបសង្កត់លើប្រទេសផ្សេងទៀតញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានិងការបដិបក្ខជាក្រុមដែលបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់និងសន្តិភាពពិភពលោកហើយទង្វើបែបនេះពិតជាមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ

ប៉ុន្ដែ លោកYoonSukYeolប្រធានាធិបតីកូរ៉េខាងត្បូងដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7តាមសេចក្តីអញ្ជើញក្នុងនាមជាមេដឹកនាំនៃប្រទេសដែលជាអ្នកសង្កេតការណ៍ បែរជា "ខិតខំប្រឹងប្រែងស្វែងរកគ្រប់មធ្យោបាយ"ដើម្បីចូលរួមក្នុង"ក្រុមសម្ព័ន្ធតូច"ដែលមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះ។ដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិករដ្ឋាភិបាលរបស់លោកYoonSukYeolមិនខ្លាចទាស់ចិត្ដប្រទេសរុស្ស៊ីឡើយបន្ទាប់ពីត្រូវបែកធ្លាយនូវដំណឹងស្តីពីរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងត្រូវបានលួចស្តាប់ដោយសហរដ្ឋអាមេរិក លោកបែរជាឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ក្នុងពិធីជប់លៀងអាហារពេលល្ងាចនៅសេតវិមាន  លោកបានច្រៀងបទ"American Pie "ដែលជនជាតិអាមេរិកចូលចិត្តស្តាប់។ ដើម្បីផ្គាប់ចិត្តជប៉ុនលោកបានបន្ថូរបន្ថយគោលជំហរដោយ"កាត់កេរ្តិ៍កាត់ខ្មាស់"លើបញ្ហាប្រវត្តិសាស្ត្រ ដើម្បីកែលម្អទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន។ពេលផ្តល់បទសម្ភាសន៍ជាមួយកាសែត«វ៉ាស៊ីនតោនប៉ុស្តិ៍»របស់សហរដ្ឋអាមេរិកខណៈពេលនិយាយដល់ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុនលោកបានអះអាងថាយកអ្វីដែលបានកើតឡើងកាលពីមួយរយឆ្នាំមុនមកនិយាយទៅកាន់ជប៉ុនថា"មិនកើតជាដាច់ខាត"ហើយ"ទាមទារឱ្យជប៉ុនលុតជង្គង់សុំទោស"វាមិនអាចទទួលយកបានឡើយ។លើសពីនេះទៅទៀត រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសពីផែនការផ្តល់សំណងដល់ពលករខ្លួនដែលត្រូវបានបង្ខំធ្វើពលកម្មដោយប្រទេសជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ តាមទម្រង់ដែលភាគីទីបីសងថ្លៃជំងឺចិត្ត។រាល់ទង្វើចម្លែកៗទាំងនេះត្រូវបានបក្សប្រឆាំងនិងសាធារណជនកូរ៉េខាងត្បូងចោទប្រកាន់ថាជាភាព“អាម៉ាស់និងក្បត់ជាតិ”។

ដើមឡើយ កូរ៉េខាងត្បូងមិនមានការពឹងទុកយ៉ាងខ្លាំងក្នុងការចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសG7នោះទេ ព្រោះក្នុងនាមជាប្រទេសអាស៊ីតែមួយគត់ក្នុងប្រទេសG7ជប៉ុនបានប្រឆាំងជាសាធារណនូវការចូលជាសមាជិកនៃប្រទេសG7របស់កូរ៉េខាងត្បូងជាប់រហូតមក។ ប៉ុន្ដែថ្មីៗនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានកែលម្អទំនាក់ទំនងជាមួយជប៉ុនយ៉ាងដាច់ខាតដោយមិនអើពើនឹងការប្រឆាំងជំទាស់ក្នុងប្រទេស ដូច្នេះ ការរំពឹងទុករបស់កូរ៉េខាងត្បូងសម្រាប់ការក្លាយជាសមាជិកនៃប្រទេសG8 ក៏កើនឡើងផងដែរ។ការពិភាក្សាដូចជា"កូរ៉េខាងត្បូងមានលក្ខណៈសម្បត្តិពេញលេញក្នុងការក្លាយជាសមាជិកនៃប្រទេសG8""ធ្វើសង្រ្គាមការទូតអំពីប្រទេសG8ដោយពេញទំហឹង""តើកូរ៉េខាងត្បូងអាចក្លាយជាប៉មក្បាលស្ពាននៃប្រទេសG8ឬអត់"ជាដើម ត្រូវបានគេលើកយកមើលពិភាក្សាព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េខាងត្បូង។

ការពិតបានបង្ហាញឱ្យឃើញថា"ការទូតដ៏អាម៉ាស់"ដែល“ពឹងផ្អែកតែអាមេរិក”របស់លោកYoonSukYeolមិនបានបើកផ្លូវកាត់ឱ្យគាត់ទេ។

បើយោងតាមការផ្សាយដំណឹងនៃសារព័ត៌មាន"Central Daily"របស់កូរ៉េខាងត្បូងបានឱ្យដឹងថា  លោកហ្វូមីអុគីសីដានាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី១១ខែឧសភាថា បច្ចុប្បន្ននេះ មិនមានការពិភាក្សាណាមួយឡើយអំពីការបន្ថែមសមាជិកនៃប្រទេសG7នោះទេ ហើយក៏មិនមានស្ថានភាពណាដែលសហរដ្ឋអាមេរិកយល់ព្រមនិងជប៉ុនប្រឆាំងការចូលជាសមាជិកប្រទេសG7នៃកូរ៉េខាងត្បូងនោះដែរ។តាមការផ្សាយដំណឹងឱ្យដឹងថា លោកហ្វូមីអុ គីសីដានាយករដ្ឋមន្ត្រីជប៉ុនក៏មិនបានបង្ហាញឥរិយាបថណាមួយដែលស្វាគមន៍កូរ៉េខាងត្បូងឱ្យចូលជាសមាជិកនៃប្រទេសG7នោះឡើយ។

មិនមែនមានតែជប៉ុនមួយទេដែលកំពុងឌឺដងនោះ។បើយោងតាមការផ្សាយដំណឹងបានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានដែលបើកឡើងនៅថ្ងៃទី១៥ខែឧសភាចំពោះសំណួរថា"តើខ្លួនគ្រោងនឹងពង្រីកសមាជិកនៃប្រទេសG7 ដើម្បីក្លាយទៅជាប្រទេសG8ដែលរួមបញ្ចូលទាំងកូរ៉េខាងត្បូងដែរឬទេ?"លោកVedant Patelអ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្លើយតបថា"មិនដែលដឹងឮ"  លោកបានថ្លែងថា"ខ្ញុំមិនដឹងអ្វីសោះលើការពិភាក្សាណាមួយអំពីការប្រែប្រួលរដ្ឋសមាជិកនៃប្រទេសG7ទេ។ គ្មានអ្វីគួរឱ្យឆ្ងល់ទេ អ្នកប្រើបណ្តាញអ៊ីនធឺណេតកូរ៉េខាងត្បូងមួយចំនួនបានថ្កោលទោសយ៉ាងខឹងសម្បារថា  អ្វីៗគ្រប់យ៉ាងដែលគួរផ្តល់ឱ្យជប៉ុនយើងបានផ្ដល់ឱ្យអស់ហើយ ប៉ុន្តែបច្ចុប្បន្ននេះបែរជាមានស្ថានភាពបែបហ្នឹងដែលពិតជាគួរឱ្យខ្មាស់គេមែន!

ជាការពិតណាស់ ចាប់តាំងពីលោកYoonSukYeolឡើងកាន់អំណាចកាលពីឆ្នាំមុនមករដ្ឋាភិបាលកូរ៉េខាងត្បូងបានកែសម្រួលយ៉ាងខ្លាំងនូវគោលនយោបាយការទូតនិងសន្តិសុខរបស់កូរ៉េខាងត្បូង ពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិកដែលបានក្លាយជា”ទ័ពស្រួច”របស់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់និងគាបសង្កត់លើប្រទេសចិនកូរ៉េខាងត្បូងបានបង្ហាញពីឥរិយាបថគាំទ្រជប៉ុនរួមដៃគ្នាជាមួយសហរដ្ឋអាមេរិកនិងប្រឆាំងចិនថែមទាំងបាននិយាយឆ្ការដៃឆ្ការជើងចំពោះបញ្ហាតៃវ៉ាន់ជាច្រើនដងច្រើនលើកហើយបានរួមគ្នាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកចេញផ្សាយសេចក្តីថ្លែងការណ៍រួម«សេចក្តីប្រកាសវ៉ាស៊ីនតោន»ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់។ អាចនិយាយបានថា លោកYoon Suk Yeolបានជំរុញឱ្យមានការកើតឡើងនូវសម្ព័ន្ធភាពយោធាអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងដោយមិនអើពើនឹងសម្លេងប្រឆាំងជំទាស់ក្នុងស្រុកនិងប្រទេសជិតខាង ប្រាកដជានឹងជំរុញឱ្យមានភាពតានតឹងក្នុងការធ្វើបដិបក្ខគ្នាជាក្រុមរវាងប្រទេសក្នុងតំបន់និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានការណ៍សន្តិសុខក្នុងតំបន់។

មូលហេតុដែលកូរ៉េខាងត្បូងចង់ចូលជាសមាជិកនៃប្រទេសG7  គឺជាប់ពាក់ព័ន្ធជាមួយនឹងការវិនិច្ឆ័យខុសឆ្គងរបស់រដ្ឋាភិបាលលោកYoon Suk Yeolចំពោះនិម្មាបនកម្មអន្តរជាតិ។កាលពីប៉ុន្មានឆ្នាំមុន បញ្ញវន្តនិងអ្នកនយោបាយស្តាំនិយមកូរ៉េខាងត្បូងមួយចំនួនក៏បានឃោសនាបំប៉ោងយ៉ាងគឃ្លើនថា“សម័យសង្គ្រាមត្រជាក់ថ្មី”បានមកដល់ហើយ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានជំរុញយ៉ាងខ្លាំងក្លានូវ"យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក"ហើយបង្កបង្កើតនូវព្រឹត្តិការណ៍មួយចំនួនជាបន្តបន្ទាប់ដូចជា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើមជាមួយអង្គការណាតូ   សកម្មភាពទាំងនេះហាក់ដូចជាគាំទ្រទស្សនៈពោលខាងលើ។ហេតុនេះហើយបានជារដ្ឋាភិបាលរបស់លោកYoon Suk Yeolមានការលំបាកក្នុងការបន្តអនុវត្ត"យុទ្ធសាស្ត្រមិនច្បាស់លាស់"តាំងពីអតីតកាលកន្លងមក ប៉ុន្តែបែរជាដើរតាមសហរដ្ឋអាមេរិក"អស់ពីកម្លាំងចិត្ត"ដើម្បីស្វែងរកភាពប្រាកដប្រជាក្នុងការផ្លាស់ប្តូរពិភពលោកនិងប្រវត្តិសាស្ត្រ។វាច្បាស់ណាស់ថា"ការស្វែងរក"បែបនេះដោយមិនគិតពីស្ថានភាពទាំងភូមិសាស្ត្រនយោបាយទាំងសេដ្ឋកិច្ចដែលខ្លួនឯងកំពុងស្ថិតនៅមិនបានទទួលការគាំទ្រពីប្រជាជនភាគច្រើននៅក្នុងប្រទេសនោះទេហើយគោលនយោបាយដែលខ្វះការគាំទ្រពីប្រជាជនយ៉ាងទូលំទូលាយនោះ ប្រាកដជាមិនអាចអនុវត្តបានយូរឡើយ។

យោងតាមការស្ទង់ប្រជាមតិជាច្រើនលើកនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបង្ហាញឱ្យដឹងថា ចាប់តាំងពីបានឡើងកាន់តំណែងមក អត្រាគាំទ្ររបស់លោកYoon Suk Yeolមិនមានកម្រិតខ្ពស់ទេដែលបានធ្លាក់ចុះ៤០%ជាលើកដំបូងនៅខែកក្កដាឆ្នាំ២០២២ ហើយបានធ្លាក់ចុះរហូតដល់២៤%ពីខែសីហាដល់ខែកញ្ញាឆ្នាំ២០២២។ចាប់តាំងពីចូលឆ្នាំនេះមក អត្រាគាំទ្ររបស់លោកត្រឹមតែប្រហែល៣០%ប៉ុណ្ណោះទេ។

ជាមួយនឹងស្ថានភាពដ៏លំបាករបស់រដ្ឋាភិបាលលោកYoon Suk Yeol ស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងត្បូងក៏បង្ហាញពីភាពអាប់អួផងដែរ។បើយោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃទី១ខែឧសភាបានបង្ហាញឲ្យដឹងថាការនាំចេញរបស់កូរ៉េខាងត្បូងក្នុងខែមេសាបានថយចុះ១៤.%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយឱនភាពពាណិជ្ជកម្មកើនឡើងដល់២.៦២ពាន់លានដុល្លារអាមេរិកដែលជាឱនភាពរយៈពេល១៤ខែជាប់ៗគ្នា។

ដើមឡើយ កូរ៉េខាងត្បូងអាចអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូងឱ្យបានល្អដោយពឹងផ្អែកលើឧត្តមភាពភូមិសាស្ត្រនិងវប្បធម៌ស្រដៀងគ្នាជាមួយនឹងចិន។ប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញបំផុតនិងមានសក្តានុពលទីផ្សារដ៏ធំធេង ប្រាកដជាអាចជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យឈានទៅមុខជាមិនខាន។ក៏ប៉ុន្ដែ គោលនយោបាយការទូត“លំអៀងទៅរកអាមេរិក”ដែលអនុវត្តដោយរដ្ឋាភិបាលលោកYoon Suk Yeolនោះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង។ គោលនយោបាយនេះមិនត្រឹមតែមិនបានធ្វើឱ្យកូរ៉េខាងត្បូងឱ្យមានឥទិ្ធពលកាន់តែខ្លាំងលើឆាកអន្តរជាតិប៉ុណ្ណោះទេ  ថែមទាំងក៏មិនបាននាំឱ្យកូរ៉េខាងត្បូងទទួលបានអត្ថប្រយោជន៍ជាក់ស្តែងផងដែរ ប៉ុន្តែផ្ទុយទៅវិញបែរជាបានបណ្ដាលឱ្យកូរ៉េខាងត្បូងមានភាពកាន់តែឯកោនិងអសកម្ម  ថែមទាំងកាន់តែខ្វះលក្ខណៈតំណែងនិងសិទ្ធិបញ្ចេញមតិនៅក្នុងសហគមន៍អន្តរជាតិទៀតផង។

ជាការពិតណាស់  ការទូតមិនអាចផ្អែកលើការបន្ទាបបន្ថោកខ្លួនបានទេ។លុះត្រាតែប្រទេសមួយក្ដោបក្ដាប់ជោគវាសនារបស់ខ្លួនឯងនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន ទើបប្រទេសនោះមានឯករាជ្យភាពនិងកម្លាំងជាក់ស្តែងពិតប្រាកដ។"ការទូតដ៏អាម៉ាស់"របស់លោកYoonSuk Yeolបានបង្ហាញជាថ្មីម្តងទៀតថាទោះបីជា"រួមដៃជាមួយអាមេរិកដើម្បីប្រឆាំងចិន"ខ្លាំងសាហាវប៉ុណ្ណាក៏ដោយ ក៏មុខជានឹងទទួលលទ្ធផលចាញ់យ៉ាងបាក់ស្បាតប៉ុណ្ណឹងដែរ!

អ្នកបកប្រែ:冯辉
ប្លុកពិសេស