ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោកអ៊ីសាយ៉ាប្រធានាធិបតីអេរីទ្រា ស្តីពីខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអេរីទ្រា
2023-05-24 17:43:11cri
Share with:

នាថ្ងៃទី ២៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក អ៊ីសាយ៉ា ប្រធានាធិបតីអេរីទ្រាបានផ្ញើសារទៅវិញទៅមក ដើម្បីសម្តែងការអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងសារអបអរសាទរ លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលមិនយូរប៉ុន្មាន លោក អ៊ីសាយ៉ា បានបំពេញទស្សនកិច្ចផ្លូវរដ្ឋដោយជោគជ័យនៅប្រទេសចិន។ ខ្ញុំនិងលោកបានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ហើយឈានដល់គំនិតឯកភាពរួមដ៏សំខាន់ៗជាច្រើន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អេរីទ្រា ហើយមានឆន្ទៈរួមគ្នាជាមួយលោក អ៊ីសាយ៉ា ខិតខំប្រឹងប្រែងក្នុងការយកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាស ដើម្បីបង្កើនការគាំទ្រគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អេរីទ្រាឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស