ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីមិនសំដៅចំពោះភាគីទីបីទេ ហើយក៏មិនរងការជ្រៀតជ្រែកនិងការគំរាមកំហែងពីភាគីទីបីដែរ
2023-05-24 14:58:46cri
Share with:


 

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៣ខែឧសភាថា កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីមិនសំដៅចំពោះភាគីទីបីទេ ហើយក៏មិនរងការជ្រៀតជ្រែកនិងការគំរាមកំហែងពីភាគីទីបីដែរ។

 

តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ២៣ខែឧសភា លោក Mikhail Mishustinនាយករដ្ឋមន្ត្រីរុស្ស៊ីបានថ្លែងនៅពេលវត្តមានក្នុងវេទិកាធុរកិច្ចចិន-រុស្ស៊ីដែលធ្វើឡើងនៅទីក្រុងសៀងហៃថា ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិននឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រហែលជាប្រទេសលោកខាងលិចមួយចំនួននឹងសម្តែងការព្រួយបារម្ភ ឬការមិនពេញចិត្តចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិន រហូតដល់ពួកគេគិតពិចារណាលើការដាក់ទណ្ឌកម្មដោយសារតែកត្តាដែលចិនមានទំនាក់ទំនងនឹងរុស្ស៊ី។ ទាក់ទងនឹងករណីនេះ លោកស្រី Mao Ning បានថ្លែងថា៖

 

ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីជាមួយបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងរុស្ស៊ីផងដែរ ដោយឈរលើមូលដ្ឋានសមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី និងការជ្រៀតជ្រែកដោយដៃវែង ដែលមិនមានការគោរពច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ និងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស