ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី២០
2023-05-24 14:54:07cri
Share with:


 

លោក Xi Jinping អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ ប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងជាប្រធានគណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី២០នៅរសៀលថ្ងៃទី២៣ខែឧសភា។ក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់ថា ដើម្បីធ្វើការងាររបស់គណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលថ្មីឱ្យបានល្អ យើងត្រូវប្រកាន់ខ្ជាប់នូវការណែនាំនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីយ៉ាងមុតមាំ  ពង្រឹងផែនការយុទ្ធសាស្រ្ត និងការគូរប្លង់ថ្នាក់កំពូលក្នុងវិស័យសវនកម្ម និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការងារសវនកម្មក្នុងយុគសម័យថ្មី ដើម្បីការពារស្ថានភាពទូទៅនៃការងារបក្សនិងរដ្ឋ តាមរយៈសេវាកម្មសវនកម្មនិងនិយតកម្មដ៏មានឥទ្ធិពលនិងមានប្រសិទ្ធភាព។

លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត នាយករដ្ឋមន្ត្រី និងជាអនុប្រធាននៃគណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត លេខាធិការនៃគណៈកម្មាធិការអធិការកិច្ចមជ្ឈិម និងជាអនុប្រធាននៃគណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមកិច្ចប្រជុំលើកនេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស