ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiang នាយករដ្ឋមន្រ្តីចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះការបើកធ្វើវេទិកាធុរកិច្ចចិន-រុស្ស៊ី
2023-05-24 14:47:31cri
Share with:


 

លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះការបើកធ្វើវេទិកាធុរកិច្ចចិន-រុស្ស៊ីកាលពីថ្ងៃទី ២៣ ខែឧសភា។

ក្នុងសារលិខិត លោក Li Qiang បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋដោយជោគជ័យនៅប្រទេសរុស្ស៊ីកាលពីខែមីនាឆ្នាំនេះ  ហើយបានរួមគ្នាគូរប្លង់ផែនការមេថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី ។ វេទិកាលើកនេះជាវិធានការសំខាន់មួយដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋទាំងពីរ ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសលើពិភពលោក ក្នុងនោះរួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ និងរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ដើម្បីបញ្ចូលភាពប្រាកដប្រជានិងកម្លាំងចលករអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចពិភពលោក។

 

លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយរុស្ស៊ី និងជំរុញកិច្ចសហប្រតិបត្តិការទាំងគុណភាពនិងបរិមាណ។ លោករំពឹងថា សហគ្រិននៃប្រទេសទាំងពីរនឹងបន្ថែមនូវខ្លឹមសារថ្មី ចំណុចក្តៅថ្មី និងភាពរស់រវើកថ្មីដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស