ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-05-24 15:29:47cri
Share with:

1 លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសវនកម្មមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី២០ ។

2 លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាធុរកិច្ចចិន-រុស្ស៊ី ។

3  លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយអគ្គនាយកនៃអង្គការថាមពលបរមាណូអន្តរជាតិ ។

4 ក្រសួងការបរទេសចិនថ្លែងថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីមិនសំដៅចំពោះភាគីទីបី ហើយក៏មិនត្រូវរងការរារាំងនិងការបង្ខិតបង្ខំពីភាគីទីបីនោះដែរ ។

5 ក្រសួងការបរទេសចិនរំពឹងទុកថា សហរដ្ឋអាមេរិកនឹងអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុប្រកបដោយការទទួលខុសត្រូវ ។

6  ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹងករណីដែលជប៉ុនដាក់ចេញជាផ្លូវការនូវវិធានការស្តីពីការបន្តឹងការនាំចេញគ្រឿងបរិក្ខារសម្រាប់ផលិតឧបករណ៍ពាក់កណ្តាលចម្លង។

7 កិច្ចសន្ទនារវាងបក្សនយោបាយចិននិងសហរដ្ឋអាមេរិកលើកទី១៣ត្រូវបានធ្វើឡើង។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស