ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឧបាយកលរបស់អ្នកនយោបាយជប៉ុនដែលប៉ុនប៉ង “លាងសម្អាត”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ទៅក្នុងសមុទ្រទទួលបរាជ័យម្តងទៀត
2023-05-23 10:56:31cri
Share with:

ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ឧបាយកលរបស់អ្នកនយោបាយជប៉ុនដែលប៉ុនប៉ង លាងសម្អាតផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ទៅក្នុងសមុទ្របានទទួលបរាជ័យម្តងទៀត ។ ដោយសារមានសំឡេងប្រឆាំងខ្លាំងពេក បានជាសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមិនបានសរសេរខ្លឹមសារដូចជា ស្វាគមន៍ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនជាដើមនោះទេ គ្រាន់តែបានបង្ហាញថា គាំទ្រអង្គការថាមពលបរិមាណូអន្តរជាតិធ្វើការស៊ើបអង្កេតឯករាជ្យ ។

ការទទួលលទ្ធផលបែបនេះគឺមិនមែនជារឿងចៃដន្យនោះទេ ។ កាលពីខែកុម្ភៈឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនក៏បានបង្ហាញថា ពិតមែនតែរដ្ឋាភិបាលចង់បន្ថែមខ្លឹមសារស្តីពីការស្វាគមន៍ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រក្នុងឯកសារជាសមិទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាកាសធាតុ ថាមពលនិងបរិស្ថាននៃប្រទេស G7 ដែលបើកធ្វើនៅខែមេសាក៏ដោយ ក៏ប៉ុន្តែអនាគតមិនមានសុទិដ្ឋិនិយមទេ ពីព្រោះប្រទេសអាល្លឺម៉ង់ជាដើមប្រកាន់ខ្ជាប់អាកប្បកិរិយាប្រឆាំងជាប់រហូតមក ។ ដូចការនឹកគិតអ៊ីចឹងមែន ដល់ខែមេសា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកនេះមិនបានបញ្ចូលនូវពាក្យសម្តីរបស់ភាគីជប៉ុននោះទេ ។

ប៉ុន្តែ រដ្ឋាភិបាលជប៉ុនមិនលះបង់ចោលទេ បែរជាប្រើប្រាស់ មធ្យោបាយដោយប្រយោលទៅវិញ ។ ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 លើកនេះ ភាគីជប៉ុនបានផ្តល់ជាពិសេសនូវចំណីអាហារ ស្រានិងបង្អែមដែលផលិតដោយក្រុង Fukushima ដល់អ្នកនយោបាយសំខាន់ៗនិងប្រព័ន្ធសារព័ត៌មានដែលចូលរួមកិច្ចប្រជុំ ដើម្បីធ្វើឱ្យប្រទេសនានា ស្វែងយល់ពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រថែមមួយកម្រិតទៀត ។ និយាយត្រង់ទៅ គឺចង់បន្តអូសទាញប្រទេសដទៃទៀតគាំទ្រផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ។

ពេលមុននេះ ចំណីអាហារនៃក្រុង Fukushima ត្រូវគេធ្វើតេស្តរកឃើញសារធាតុវិទ្យុសកម្មលើសពីស្តង់ដារ ។ ដូច្នេះ ប្រតិកម្មដែលបណ្តាលមកពីទង្វើរបស់ជប៉ុននេះគឺច្បាស់លាស់ណាស់ ។

សូម្បីតែនៅផ្ទៃក្នុងប្រទេស G7 ដែលតែងតែមានចេតនាបង្ហាញពី សាមគ្គីភាព ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនក៏មានការវិវាទយ៉ាងខ្លាំងដែរ កាន់តែមិនបាច់និយាយដល់សហគមន៍អន្តរជាតិនោះឡើយ ។ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ពីប្រជាជនជប៉ុន ដល់ប្រទេសជិតខាង ដូចជាចិននិងកូរ៉េខាងត្បូងជាដើម រហូតដល់ប្រទេសកោះប៉ាស៊ីហ្វិក សុទ្ធតែសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះផែនការនេះ ហើយទាមទារឱ្យភាគីជប៉ុនប្រើប្រាស់វិធីសាស្ត្រដោះស្រាយដ៏ត្រឹមត្រូវវិញ ។ ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំកំពូលនៃប្រទេស G7 ប្រជាជនតំបន់នានារបស់ជប៉ុនបានរៀបចំសកម្មភាពតវ៉ា ដើម្បីរិះគន់រដ្ឋាភិបាលជប៉ុនថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺជាការប្រព្រឹត្តបទឧក្រិដ្ឋអន្តរជាតិ !

ដើមឡើយ ក្នុងនាមជាប្រទេសដែលធ្លាប់រងការវាយប្រហារពីអាវុធនុយក្លេអ៊ែរតែមួយគត់លើពិភពលោក ជប៉ុនគួរតែមានការយល់ដឹងកាន់តែស៊ីជម្រៅនិងចំណាប់អារម្មណ៍កាន់តែពិតប្រាកដចំពោះវិទ្យុសកម្មនុយក្លេអ៊ែរនិងផលវិបាករបស់នុយក្លេអ៊ែរជាងប្រទេសដទៃទៀត ។ ប៉ុន្តែមើលពីទង្វើតាមតែទំនើងចិត្តរបស់ជប៉ុន អ្នកនយោបាយជប៉ុនមួយចំនួនគ្រាន់តែគិតពីសេដ្ឋកិច្ច តែមិនបានគិតឱ្យបានវែងឆ្ងាយនោះទេ ពោលគឺមិនអើពើនឹងផលប៉ះពាល់ដែលទង្វើរបស់ខ្លួននាំមកដល់មនុស្សជាតិទាំងមូលនិងកូនចៅជំនាន់ក្រោយសោះ ។

បច្ចុប្បន្ននេះ អង្គការថាមពលបរិមាណូអន្តរជាតិនៅមិនទាន់ប្រកាសពីរបាយការណ៍វាយតម្លៃចុងក្រោយចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនទេ ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានបញ្ចេញឥរិយាបថដែលជិតនឹងអនុវត្តភ្លាមៗ ដោយអះអាងថា វិស្វកម្មបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនឹងសម្រេចមុនចុងខែមិថុនាខាងមុខនេះ ហើយបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រប៉ាស៊ីហ្វិកជាផ្លូវការចាប់ពីចុងខែកក្កដា ។ ជប៉ុនធ្វើបែបនេះគឺមិនអាច លាងសម្អាតផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនោះទេទោះតាមទម្រង់ណាក៏ដោយ ហើយក៏មិនអាច លាងសម្អាតនូវភាពមិនទទួលខុសត្រូវយ៉ាងខ្លាំងនិងអាត្មានិយមហួសហេតុរបស់ជប៉ុនដែលចង់ឱ្យទូទាំងពិភពលោក បង់តម្លៃយ៉ាងធ្ងន់ធ្ងរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស