ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ក្រុមប្រទេសG7 គួរតែធ្វើកិច្ចការជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍
2023-05-23 15:38:48cri
Share with:

      ទាក់ទងនឹងការលើកឡើងរបស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុបស្តីពីប្រទេសចិនកាលពីថ្ងៃទី ២២ ខែឧសភា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា ប្រសិនបើប្រទេស G7 ពិតជាយកចិត្តទុកដាក់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ពិតមែន នោះពួកគេគួរតែសម្រេចឱ្យបាននូវពាក្យសន្យាដែលមានស្រាប់ពោលគឺយកចំនួន 0,៧% នៃប្រាក់ចំណូលជាតិសរុបរបស់ពួកគេសម្រាប់ផ្តល់ជំនួយឧបត្ថម្ភជាផ្លូវការដល់ការអភិឌ្ឍ និងផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ ពាន់លានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ហើយទទួលបន្ទុកទំនួលខុសត្រូវនិងកាតព្វកិច្ចអន្តរជាតិឱ្យបានច្រើនថែមទៀត និងធ្វើកិច្ចការជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

       តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុបបានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G7 ថា មើលទៅគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ហាក់ដូចជាមានប្រសិទ្ធភាពល្អ ប៉ុន្តែប្រទេសមួយចំនួននៅ"ភាគខាងត្បូងពិភពលោក" ទទួលយកប្រាក់កម្ចីពីចិនក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ហើយនៅទីបំផុតបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុល។

       លោកស្រី Mao Ning បានលើកឡើងថា ប្រទេសចិនក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបំណុលប្រកបដោយនិរន្តរភាព ហើយតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍សម្រាលបន្ទុកបំណុលរបស់ពួកគេ។ យោងតាមរបាយការណ៍របស់អង្គការស្រាវជ្រាវពាក់ព័ន្ធ ការរួមចំណែករបស់ប្រទេសចិនក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមស្តីពីការបន្ថយបំណុលរបស់ក្រុមប្រទេសG20បានលើសពីផលបូកនៃបណ្តាប្រទេស G7 ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស