ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ឆ្លើយតបលិខិតជូនចំពោះអ្នកជំនាញនិងវិចិត្រករចាស់ៗនៃសារមន្ទីរវិចិត្រសិល្បៈជាតិចិន
2023-05-23 15:38:01cri
Share with:

លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតជូនចំពោះអ្នកជំនាញនិងវិចិត្រករចាស់ៗនៃសារមន្ទីរវិចិត្រសិល្បៈជាតិចិននាថ្ងៃទី ២១ ឧសភា ដោយបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិកធ្វើការទាំងអស់នៃសារមន្ទីរ ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើតសារមន្ទីរវិចិត្រសិល្បៈជាតិចិន ។

នៅក្នុងលិខិតឆ្លើយតប លោក Xi Jinping បានលើកឡើងថា សារមន្ទីរវិចិត្រសិល្បៈជាតិចិនបានបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍយ៉ាងផុលផុសនៃបុព្វហេតុវិចិត្រសិល្បៈនៅក្នុងប្រទេសចិនថ្មី។ លោកសង្ឃឹមថា សារមន្ទីរវិចិត្រសិល្បៈជាតិចិនប្រកាន់ខ្ជាប់នូវទិសដៅនយោបាយត្រឹមត្រូវ ហើយផ្តោតលើការប្រមូលវត្ថុសិល្បៈប្រកបដោយគុណភាពខ្ពស់ ការប្រើប្រាស់វត្ថុសិល្បៈក្នុងកម្រិតខ្ពស់ និងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ សំដៅដល់ការខិតខំកសាងវិមានសិល្បៈថ្នាក់ជាតិនិងលំដាប់ពិភពលោក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស