ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលទាក់ទងនឹងប្រទេសចិនរបស់ក្រុមប្រទេស G7 ថា៖ ច្បាប់គ្រប់គ្រងអាវុធនុយក្លេអ៊ែរអន្តរជាតិមិនមែនជាច្បាប់គ្រួសាររបស់ប្រទេស G7នោះទេ
2023-05-23 15:48:12cri
Share with:


 

ពេលថ្មីៗនេះ មេដឹកនាំនៃក្រុមប្រទេសG7 បានចេញ "ទស្សនវិស័យ Hiroshimaអំពីការរំសាយអាវុធនុយក្លេអ៊ែរ" ដើម្បីរិះគន់គោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសចិន។កាលពីថ្ងៃទី ២២ខែឧសភា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរអំពីបញ្ហានេះថា ច្បាប់គ្រប់គ្រងអាវុធនុយក្លេអ៊ែរអន្តរជាតិមិនមែនជាច្បាប់គ្រួសារក្រុមប្រទេស G7នោះទេ ហើយG7មិនមានលក្ខណៈសម្បត្តិក្នុងការចេញបញ្ជាទៅលើប្រទេសផ្សេងទៀតអំពីបញ្ហាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនោះទេ។ ប្រទេសចិនបដិសេធមិនទទួលការថ្កោលទោសដែលមិនសមហេតុផលរបស់ G7នោះទេ

 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃដដែលនោះ លោកស្រី Mao Ning បានថ្លែងថា ជានិច្ចកាល ចិនតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រនុយក្លេអ៊ែរនៃស្វ័យការពារ។

ប្រទេសចិនជាប្រទេសអាវុធនុយក្លេអ៊ែរតែមួយគត់ដែលសន្យាមិនប្រើអាវុធនុយក្លេអ៊ែរជាមុន ហើយមិនប្រើអាវុធនុយក្លេអ៊ែរចំពោះប្រទេសនិងតំបន់ដែលគ្មានអាវុនុយក្លេអ៊ែរ ព្រមទាំងបានរក្សាកម្លាំងអាវុធនុយក្លេអ៊ែរនៅត្រឹមកម្រិតអប្បបរមាដែលត្រូវការសម្រាប់សន្តិសុខជាតិ។ ដរាបណាប្រទេសណាមួយមិនប្រើឬមិនគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងចិន នោះ វានឹងមិនរងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីប្រទេសចិននោះទេ នេះជាតម្លាភាពដែលមានអត្ថន័យបំផុត។

 

 

អ្នកបកប្រែ:马小青
ប្លុកពិសេស