ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របកគំហើញបុរាណវិទ្យាលំដាប់ពិភពលោក!
2023-05-23 15:31:39cri
Share with:

 

នៅថ្ងៃទី ២០ ខែឧសភា រដ្ឋបាលជាតិវត្ថុបុរាណចិនបានប្រើប្រាស់នាវាមុជទឹកដែលមានមនុស្សបើកបរ សម្រាប់ធ្វើការវាស់ស្ទង់ផ្នែកបុរាណវិទ្យាជាលើកដំបូងចំពោះនាវាដែលបានលិចនៅភាពពាយ័ព្យនៃតំបន់សមុទ្រចិនខាងត្បូង។

តាមការផ្សាយដំណឹងឱ្យដឹងថា នាវាបុរាណលិចបានរក្សាទុកយ៉ាងល្អ ដោយមានវត្ថុបុរាណជាច្រើន និងអាយុកាលច្បាស់លាស់។ការនេះមានតម្លៃសំខាន់ជាប្រវត្តិសាស្ត្រ វិទ្យាសាស្រ្ត និងសិល្បៈ ។ របកគំហើញដ៏សំខាន់នេះបញ្ជាក់ពីការពិតជាប្រវត្តិសាស្ត្រដែលជនជាតិចិនបុរាណបានអភិវឌ្ឍ ប្រើប្រាស់ និងធ្វើដំណើរទៅមកនៅតំបន់សមុទ្រចិនខាងត្បូង ហើយបានរួមចំណែកយ៉ាងសំខាន់ដែលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តនៃមហាសមុទ្រ ប្រវត្តិព័រសឺឡែន ប្រវត្តិសាស្រ្តពាណិជ្ជកម្មជាមួយក្រៅប្រទេស និងការសិក្សាពីផ្លូវសូត្រសមុទ្ររបស់ចិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស