ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ការពិគ្រោះពិភាក្សាគ្នានៃមន្ត្រីជាន់ខ្ពស់រវាងចិននិងអាស៊ាន នឹងធ្វើឡើងនៅទីក្រុង Shenzhen ប្រទេសចិន
2023-05-23 15:22:41cri
Share with:


 

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានទម្លាយក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ខែឧសភាថា ការពិគ្រោះពិភាក្សាគ្នានៃមន្ត្រីជាន់ខ្ពស់រវាងចិននិងអាស៊ានលើកទី ២៩ នឹងប្រព្រឹត្តទៅនៅទីក្រុង Shenzhen ប្រទេសចិន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ខែឧសភា។ លោក Nong Rong ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ ហើយនឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ាននៃប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងចិន-អាស៊ាន។

ពេលឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធបស់អ្នកសារព័ត៌មាន លោកស្រី Mao Ning បានថ្លែងថា ការពិគ្រោះពិភាក្សាគ្នានៃមន្ត្រីជាន់ខ្ពស់រវាងចិននិងអាស៊ានគឺជាយន្តការពិគ្រោះយោបល់ប្រចាំឆ្នាំដ៏សំខាន់រវាងក្រសួងការបរទេសនៃប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ដែលរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន។

អ្នកបកប្រែ:马小青
ប្លុកពិសេស