ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជំរុញឱ្យភាគីជម្លោះទាំងពីរនៅស៊ូដង់បញ្ឈប់ការបាញ់ប្រហារនិងបញ្ចប់សង្គ្រាមឱ្យបានឆាប់ព្រមទាំងដោះស្រាយការខ្វែងមតិគ្នាតាមរយៈកិច្ចសន្ទនា និងកិច្ចចរចា
2023-05-23 15:17:15cri
Share with:

លោក Dai Bing តំណាងរងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិខណៈពេលពិភាក្សាបញ្ហាស៊ូដង់នៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ខែឧសភាបានថ្លែងថា ក្នុងនាមជាមិត្តភ័ក្តល្អ ដៃគូល្អរបស់ស៊ូដង់ ប្រទេសចិនសង្ឃឹមថាភាគីជម្លោះទាំងពីរអាចតម្កល់ទុកសន្តិភាពជាតិនិងសុភមង្គលប្រជាជនជារឿងដ៏សំខាន់ បញ្ឈប់ការបាញ់ប្រហារដាក់គ្នានិងបញ្ចប់សង្គ្រាម ហើយដោះស្រាយការខ្វែងមតិគ្នាតាមរយៈកិច្ចសន្ទនានិងកិច្ចចរចា ។

លោក Dai Bing បានថ្លែងថា ប្រទេសចិនបានចាប់អារម្មណ៍ដល់ភាគីជម្លោះទាំងពីរដែលបានឈានដល់ការបញ្ឈប់ការបាញ់ប្រហារដាក់គ្នាជាបណ្តោះអាសន្នជាច្រើនលើកច្រើនសារ ព្រមនិងចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់ការបាញ់ប្រហាររយៈពេលខ្លីនិងការចាត់ចែងខាងមនុស្សធម៌» នៅទីក្រុងកំពង់ផែJeddah ប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃទី២០ខែឧសភា ។ ការងារចម្បូងគឺត្រូវធានាកិច្ចសន្យាពាក់ព័ន្ធអាចអនុវត្តឱ្យបានល្អ ការពារជនស៊ីវិលនិងសន្តិសុខនៃគ្រឿងបរិក្ខារស៊ីវិល ផ្តល់ការធានាសន្តិសុខនិងភាពងាយស្រួលខាងការងារសម្រាប់ការជួយសង្គ្រោះមនុស្សធម៌និងការជម្លៀសមនុស្ស ។ ប្រទេសចិនសង្ឃឹមថាភាគីជម្លោះទាំងពីរអាចបន្តនិន្នការការចរចា ខិតខំប្រឹងប្រែងឈានដល់គម្រោងបញ្ឈប់ការបាញ់ប្រហារដាក់គ្នានិងការរៀបចំនយោបាយរយៈពេលកាន់តែយូរ ដើម្បីជំរុញឱ្យការអភិវឌ្ឍប្រទេសស៊ូដង់វិលត្រឡប់ទៅកាន់ផ្លូវមានភាពប្រក្រតី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស