ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរដល់ការបើកធ្វើ “វេទិកាអភិវឌ្ឍន៍Xizang ចិនឆ្នាំ ២០២៣”
2023-05-23 17:40:50cri
Share with:

នៅថ្ងៃទី ២៣ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរដល់ការបើកធ្វើ "វេទិកាអភិវឌ្ឍន៍Xizang ចិនឆ្នាំ 2023"។

លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨មក ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស កម្មាភិបាលនិងមហាជនគ្រប់ជនជាតិនៅតំបន់Xizang បានតស៊ូឧស្សាហ៍ព្យាយាម រំដោះតំបន់Xizang ឱ្យផុតចេញពីភាពក្រីក្រជាដាច់ខាតដែលអូសបន្លាយរយៈពេលរាប់ពាន់ឆ្នាំ ហើយបានរួមគ្នាកសាងជាសង្គមដែលមានជីវភាពរស់នៅល្អធូរធារដោយគ្រប់ជ្រុងជ្រោយ ដោយបានលេចចេញនូវទិដ្ឋភាពអភិវឌ្ឍន៍ដ៏រុងរឿងនិងមានកម្លាំងដ៏រស់រវើក។

លោក Xi Jinping បានបន្តសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មីនៃការជំរុញទំនើបកម្មតាមបែបផែនចិន សង្ឃឹមថាតំបន់Xizang នឹងអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងខិតខំកសាងតំបន់Xizang ថ្មីដែលមានលក្ខណៈសង្គមនិយមទំនើប មានសាមគ្គីភាព ជីវភាពធូរធារ អរិយធម៌ដ៏ចុះសម្រុងគ្នានិងភាពស្រស់ស្អាត ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរ៕


អ្នកបកប្រែ:翟茜茜
ប្លុកពិសេស