ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុនៅបរទេសរបស់ចិនបានកើនឡើង ២៦.៦% បើធៀបនឹងឆ្នាំ២០២២
2023-05-23 15:32:25cri
Share with:

    ក្រសួងពាណិជ្ជកម្មចិនបានប្រកាសទិន្នន័យកាលពីថ្ងៃទី ២២ ខែឧសភាថា ពីខែមករា ដល់ខែមេសាឆ្នាំនេះ ការវិនិយោគនៅបរទេសរបស់ចិនបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុនៅបរទេសមានចំនួន ២៨៩២៩០ លានយន់ប្រាក់ចិន ដែលបានកើនឡើង ២៦.៦% បើធៀបនឹងឆ្នាំ២០២៣ ។ (ស្មើនឹង ៤២១៩០ លានដុល្លារអាមេរិក និងកើនឡើង ១៧.៦%បើធៀបនឹងឆ្នាំ២០២៣ )

ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា  សហគ្រាសចិនបានធ្វើការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុចំនួន ៧៥៣០ លានដុល្លារអាមេរិកក្នុងបណ្តាប្រទេសនៅតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ"  ដែលកើនឡើង ៩% បើធៀបនឹងឆ្នាំ២០២៣ និងត្រូវជា១៧.៨ % នៃចំនួនសរុបនារយៈពេលដូចគ្នានាឆ្នាំមុន ។

       សូមបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ សហគ្រាសចិនបានបញ្ចប់កិច្ចសន្យាក្នុងទំហំទឹកប្រាក់ចំនួន ២៣០៥០ លានដុល្លារអាមេរិកសម្រាប់គម្រោងវិស្វកម្មនៅក្នុងបណ្តាប្រទេសតាមបណ្តោយ ខ្សែក្រវាត់ និងផ្លូវ ព្រមទាំងបានចុះកិច្ចសន្យាថ្មីដែលមានតម្លៃ ២៩៧៤០ លានដុល្លារអាមេរិក ដែលស្មើនឹង ៥៤.៩% និង ៥០.២% នៃចំនួនសរុបនៅក្នុងរយៈពេលដូចគ្នាដោយឡែកពីគ្នា ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស