ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលបានចូលទៅក្នុងតំបន់ Temple Mount ម្ដងទៀតដែលនាំឱ្យមានការថ្កោលទោសពីប៉ាឡេស្ទីន
2023-05-22 16:33:32cri
Share with:


 

កាលពីថ្ងៃទី២១ខែឧសភា លោកItamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលបានចូលទៅក្នុងតំបន់ Temple Mount ក្នុងទីក្រុងចាស់នៃក្រុង Jerusalem និងបានអមដំណើរដោយប៉ូលីស។ នេះជាលើកទី២ហើយដែលលោកItamar Ben-Gvir បានចូលទៅក្នុងតំបន់ដែលមានការវិវាទគ្នាក្នុងឆ្នាំនេះ ដែលបង្កឱ្យមានការថ្កោលទោសជាថ្មីម្តងទៀតពីភាគីប៉ាឡេស្ទីន។

 

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលផ្សាយដំណឹងឱ្យដឹងថា ជនជាតិជ្វីហ្វចំនួនជាង១ពាន់នាក់បានចូលទៅក្នុងតំបន់ Temple Mount ក្នុងអំឡុងពេលដង្ហែក្បួននៅ "ទិវាJerusalem "កាលពីថ្ងៃទី ១៨ខែឧសភា  ក្នុងនោះ រួមទាំងសមាជិកសភាស្តាំនិយមអ៊ីស្រាអែលប៉ុន្មាននាក់ផងដែរ ប៉ុន្តែ លោកBen Gvir មិនបានចូលរួមទេ។

 

កាលពីថ្ងៃទី ២១ខែឧសភា ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន បានដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យនៃទីស្នាក់ការប្រធានាធិបតីប៉ាឡេស្ទីន Rudenai ដោយចែងថា ភាគីប៉ាឡេស្ទីនថ្កោលទោសចំពោះការបង្កហេតុដោយចំហរបស់លោក Ben Gvir ដោយនិយាយថា "លេងភ្លើង" នឹងបណ្តាលឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ ហើយភាគីប៉ាឡេស្ទីននឹងបន្តតាមដានយ៉ាងដិតដល់។

អ្នកបកប្រែ:马小青
ប្លុកពិសេស