ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ប្រទេសចិន-អឺរ៉ុបកណ្តាលនិងខាងកើតបានចុះហត្ថលេខាលើគម្រោងទុនបរទេសចំនួន ៦២ គម្រោង ដោយទទួលបានសមិទ្ធផលជាច្រើន
2023-05-22 16:26:52cri
Share with:

ពិព័រណ៍ចិន-អឺរ៉ុបកណ្តាលនិងខាងកើតនិងពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិលើកទី៣ ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅទីក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន ដែលបង្ហាញយ៉ាងពេញលេញនូវភាពស្មោះត្រង់របស់ប្រទេសចិនក្នុងការចែករំលែកកាលានុវត្តភាពជាមួយបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ព្រមនិងទទួលបានសមិទ្ធផលពីក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

តាមការណែនាំឱ្យដឹងថា មានផលិតផលមកពីប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតចំនួន ៥០០០ ប្រភេទត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លើកនេះ ហើយចំនួនទំនិញដែលបានតាំងបង្ហាញបានកើនឡើង ២៥% បើធៀបនឹងពិព័រណ៍លើកមុន។ ក្នុងពិព័រណ៍នេះមានអ្នកទិញជាង ១៥០០០ នាក់ និងពាណិជ្ជករចូលរួមការតាំងពិព័រណ៍ជាង ៣០០០ នាក់ ក្នុងនោះរួមទាំងពាណជ្ជករចូលរួមការតាំងពិព័រណ៍ចំនួន ៤០៧ មកពីអឺរ៉ុបកណ្តាលនិងខាងកើត ដែលបានរួមចំណែកដល់ការបញ្ជាទិញទំនិញអឺរ៉ុបកណ្តាលនិងខាងកើតចំនួន ១០,៥៣១ ពាន់លានយាន់ប្រាក់ចិន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ យន្តការកិច្ចសហប្រតិបត្តិការជាប្រក្រតីត្រូវបានបង្កើតឡើងជាមួយស្ថាប័នផ្លូវការ និងសមាគមធុរកិច្ចនៃបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតចំនួន ២៩ ក្នុងអំឡុងពេលពិព័រណ៍នេះ ហើយបានចុះហត្ថលេខាលើគម្រោងសរុបចំនួន ៦២ ដែលមានការវិនិយោគសរុបចំនួន ១៧,៧៨ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ១៧,៧% បើប្រៀបធៀបនឹងឆ្នាំមុន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស