ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរទៅកាន់លោកប្រធានាធិបតីថ្មី Simina នៃសហព័ន្ធមីក្រូនេស៊ី
2023-05-22 16:22:56cri
Share with:


កាលពីថ្ងៃទី១៨  ខែឧសភា  លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតទៅកាន់លោកប្រធានាធិបតីថ្មី Siminaនៃសហព័ន្ធមីក្រូនេស៊ី ដើម្បីអបអរសាទរចំពោះលោកដែលបានកាន់តំណែងជាប្រធានាធិបតីនៃសហព័ន្ធមីក្រូនេស៊ី។

លោក Xi Jinping បានចង្អុលបង្ហាញថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងមីក្រូនេស៊ីរយៈពេល៣៤ឆ្នាំរៀងមក  ទំនាក់ទំនងរវាងប្រទេសទាំងពីរបានទទួលការអភិវឌ្ឍគួរឱ្យកត់សម្គាល់ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់លោកប្រធានាធិបតី Simina ក្នុងការលើកកម្ពស់មិត្តភាពចិន-មីក្រូនេស៊ី។ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-មីក្រូនេស៊ី ហើយរីករាយរួមជាមួយលោកប្រធានាធិបតីSimina ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជំរុញការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងមីក្រូនេស៊ី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស