ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនពន្លឿនការសន្សំនិងកាត់បន្ថយការខូចខាតស្បៀងដោយធ្វើ “វាលស្រែមើលមិនឃើញ” ឱ្យបានល្អ
2023-05-22 15:43:55cri
Share with:

ថ្ងៃទី២១ខែឧសភា ពិធីបើកសប្តាហ៍សកម្មភាពបច្ចេកវិទ្យានៃការបម្រុងទុកស្បៀងនិងសម្ភារៈទូទាំងប្រទេសចិនបានដំណើរការឡើងនៅក្រុង Hefei ខេត្ត Anhui ប្រទេសចិន ហើយការកាត់បន្ថយការខូចខាតតាមបែបវិទ្យាសាស្រ្តបានក្លាយទៅជាប្រធានបទដ៏សំខាន់មួយនៃសប្តាហ៍សកម្មភាពឆ្នាំនេះ។ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីសកម្មភាពលើកនេះថា ចំនួនការខូចខាតស្បៀងបម្រុងទុករបស់កសិករប្រទេសចិនបានមានការថយចុះយ៉ាងខ្លាំង អត្រាការខូចខាតស្បៀងបម្រុងទុកនៃឃ្លាំងស្បៀងរដ្ឋបានរក្សាក្នុងកម្រិតសមហេតុផល  ការសន្សំនិងការកាត់បន្ថយការខូចខាតនៃស្បៀងបម្រុងទុកបានទទួលប្រសិទ្ធភាពដ៏លេចធ្លោ។

ផលិតកម្មស្បៀងប្រទេសចិនមានផលល្អ១៩ឆ្នាំជាប់ៗគ្នា  តែទិដ្ឋភាពបាត់បង់និងខ្ជះខ្ជាយស្បៀងនៅតែមានដោយត្រូវបង្កើនការងារសន្សំនិងការកាត់បន្ថយស្បៀង  ព្រមទាំងណែនាំការប្រើប្រាស់ដោយសមហេតុផលមានភាពចាំបាច់ណាស់ ។ មន្ត្រីពាក់ព័ន្ធទទួលបន្ទុកការិយាល័យបម្រុងស្បៀងនិងសម្ភារៈជាតិបានគូសបញ្ជាក់ថា ការសន្សំស្បៀងនិងការកាត់បន្ថយការខាតបង់ស្បៀងគឺស្មើនឹងការបង្កើនផលិតភាពស្បៀង ក៏ដូចជាស្មើនឹងបង្កើន “វាលស្រែមើលមិនឃើញ” សម្រាប់ការផ្គត់ផ្គង់ដោយមានប្រសិទ្ធភាពនៃស្បៀង  ហើយការកាត់បន្ថយការខាតបង់ស្បៀងត្រូវការពង្រឹងភាពជាអ្នកដឹកនាំនៃការច្នៃប្រឌិតបច្ចេកវិទ្យា។

អ្នកបកប្រែ:李展精
ប្លុកពិសេស