ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់អ្នកស្ម័គ្រចិត្តបែងចែកសម្រាមទៅតាមប្រភេទនៃវិថីJiaxingខណ្ឌHongkouក្រុងសៀងហៃ ដើម្បីលើកទឹកចិត្តពួកគេឱ្យធ្វើការផ្សព្វផ្សាយនិងការណែនាំឱ្យបានល្អ ជំរុញឱ្យការបែងចែកសម្រាមទៅតាមប្រភេទក្លាយជាម៉ូដថ្មីនៃជីវិតកាបូនទាប
2023-05-22 16:05:00cri
Share with:

នៅថ្ងៃទី២១ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រធានរដ្ឋនិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់អ្នកស្ម័គ្រចិត្តបែងចែកសម្រាមទៅតាមប្រភេទនៃវិថីJiaxingខណ្ឌHongkouក្រុងសៀងហៃ ដោយលើកឡើងពីការរំពឹងទុកចំពោះការជំរុញការងារបែងចែកសម្រាមទៅតាមប្រភេទ។

អគ្គលេខាធិការលោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះការបែងចែកសម្រាមទៅតាមប្រភេទនិងការប្រើប្រាស់ធនធាន ដោយបានផ្តល់អនុសាសន៍ដ៏សំខាន់ជាច្រើនលើក ។ ប៉ុន្មានឆ្នាំកន្លងមក ការងារបែងចែកសម្រាមទៅតាមប្រភេទរបស់ប្រទេសចិនបានវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងស៊ីជម្រៅជាបន្តបន្ទាប់  ហើយទីក្រុងចំនួនជាង២៩៧បានអនុវត្តការបែងចែកសម្រាមទៅតាមប្រភេទនៅក្នុងជីវភាពរស់នៅដោយគ្រប់ជ្រុងជ្រោយ ដោយមានអត្រាគ្របដណ្តប់សហគមន៍អ្នកក្រុងគិតជាមធ្យមគឺ ៨២.៥%៕

អ្នកបកប្រែ:李展精
ប្លុកពិសេស