ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូចិនដែលចូលរួមមហាសន្និបាតសុខភាពពិភពលោកថ្លែងថា ប្រទេសចិនចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិខាងសុខាភិបាល ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាផ្នែកសុខាភិបាលនិងសុខភាពរបស់មនុស្សជាតិ
2023-05-22 16:27:23cri
Share with:

គណៈប្រតិភូចិនដែលចូលរួមមហាសន្និបាតសុខភាពពិភពលោកបានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ២០ ខែឧសភា។ លោក Cao Xuetao អនុប្រធានគណៈកម្មាធិការសុខាភិបាលជាតិចិន លោក Yang Zhilun ទីប្រឹក្សានៃគណៈប្រតិភូអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការនៅទីក្រុងហ្សឺណែវរបស់យអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីស និងលោក Hu Qiangqiang អ្នកនាំពាក្យនៃគណៈកម្មាធិការសុខាភិបាលជាតិចិនបានចូលរួមសន្និសីទសារព័ត៌មាន ព្រមនិងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

លោកCao Xuetao បានដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៦ ដែលបានបើកធ្វើនៅថ្ងៃទី ២១ ខែឧសភា។ លោកបានលើកឡើងថា រដ្ឋាភិបាលចិនបានជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសុខាភិបាលនិងសុខភាពរយៈពេលយូរមកហើយ ដែលបានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសុខាភិបាលពិភពលោក និងជំរុញការកសាងសហគមន៍រួមវាសនាខាងសុខាភិបាលនិងសុខភាពរបស់មនុស្សជាតិតាមរយៈសកម្មភាពជាក់ស្តែង។ ប្រទេសចិនចូលរួមយ៉ាងសកម្មក្នុងការងាររបស់អង្គការសុខភាពពិភពលោកនិងអង្គការអន្តរជាតិដទៃទៀត ព្រមនិងយន្តការសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល គាំទ្រយ៉ាងមុតមាំដល់អង្គការសុខភាពពិភពលោកក្នុងការដើរតួនាទីដឹកនាំនិងសម្របសម្រួលក្នុងកិច្ចការសុខាភិបាលពិភពលោក ក៏ដូចជាចែករំលែកនូវការអនុវត្តដ៏ល្អបំផុតរបស់ប្រទេសចិនក្នុងការអភិវឌ្ឍបុព្វហេតុសុខាភិបាលនិងសុខភាព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស