ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនប្រឆាំងចំពោះរឿងដែលសហរដ្ឋអាមេរិកប្រកាសថានឹងផ្តល់ជំនួយយោធាចំពោះអ៊ុយក្រែន
2023-05-22 15:44:36cri
Share with:

      បន្ទាប់ពីលោក Biden  ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើកិច្ចពិភាក្សាការងារជាមួយលោកzelenskyy ប្រធានាធិបតីអ៊ុយក្រែននៅក្រុង Hiroshima shi កាលពីថ្ងៃទី២១ខែឧសភា

លោក Biden បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាចំនួន៣៧៥លានដុល្លារអាមេរិកចំពោះអ៊ុយក្រែន។ ប្រជាជនជប៉ុនសម្តែងការប្រឆាំងចំពោះរឿងនេះ ហើយយល់ឃើញថា “នេះគឺជាការប្រមាថចំពោះ Hiroshima shi  ”។

ប៉ុន្មានថ្ងៃចុងក្រោយនេះ សហគមន៍ជាច្រើននៅក្នុងប្រទេសជប៉ុនព្រមទាំងឥស្សរជនមួយចំនួនរបស់ប្រទេសផ្សេងៗបានធ្វើបាតុកម្មដែលមានទ្រង់ទ្រាយធំនៅកន្លែងជាច្រើននៅ Hiroshima shi ដើម្បីប្រឆាំងចំពោះកិច្ចប្រជុំG7ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកកំពុងក្លាយទៅជា “កិច្ចប្រជុំសង្គ្រាម” ។ “គណៈកម្មាធិការប្រតិបត្តិការសកម្មភាពធំ Hiroshima shi  ៦ សីហា ” របស់ប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២១ខែឧសភាថា “ការប្រើ Hiroshima shi ប្រកាសថាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន  ធ្វើឱ្យជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនឡើងកម្តៅ យើងមិនទទួលយកកិច្ចប្រជុំបែបនេះទេ”៕

អ្នកបកប្រែ:李展精
ប្លុកពិសេស