ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតសុខភាពពិភពលោកលើកទី ៧៦ បើកធ្វើនៅទីក្រុងហ្សឺណែវ
2023-05-22 15:26:44cri
Share with:

មហាសន្និបាតសុខភាពពិភពលោកលើកទី៧៦ បានបើកធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា ក្រោមប្រធានបទ "ខួប៧៥ឆ្នាំរបស់អង្គការសុខភាពពិភពលោក៖ ការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខភាពរបស់មនុស្សគ្រប់រូប" ។

មហាសន្និបាតសុខភាពពិភពលោកលើកនេះនឹងធ្វើការសម្រេចចិត្តលើកិច្ចការអភិវឌ្ឍនាពេលខាងមុខ និងពេលយូរអង្វែងរបស់អង្គការសុខភាពពិភពលោក ។ ក្នុងអំឡុងពេលមហាសន្និបាតរយៈពេល ១០ ថ្ងៃ អង្គប្រជុំនឹងពិនិត្យនិងពិភាក្សាអំពីតួនាទីដ៏សំខាន់របស់អង្គការសុខភាពពិភពលោកក្នុងរចនាសម្ព័ន្ធឆ្លើយតបជាបន្ទាន់ផ្នែកសុខភាពសកល ហើយធ្វើការពិនិត្យចំពោះវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមកាលពីឆ្នាំមុន ព្រមទាំងរឿងអាទិភាពនាពេលអនាគតសម្រាប់សសរស្តម្ភដ៏សំខាន់នៃការងាររបស់អង្គការសុខភាពពិភពលោក ក្នុងនោះរួមទាំងការគ្របដណ្តប់សេវាសុខភាពជាសកល ភាពអាសន្នសុខភាព និងការកែលម្អសុខុមាលភាពជាដើម ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស