ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបករណ៍ជំនួយមកពីក្រុមហ៊ុនចិននិងបរទេសចំនួនជាង៣០០បង្ហាញខ្លួននៅពិព័រណ៍សុខុមាលភាពអន្តរជាតិចិនឆ្នាំ២០២៣
2023-05-22 15:16:24cri
Share with:

ថ្ងៃទី២១  ខែឧសភា ពិព័រណ៍សុខុមាលភាពអន្តរជាតិចិនឆ្នាំ២០២៣និងពិព័រណ៍ស្តារនីតិសម្បទាអន្តរជាតិចិនបានបើកធ្វើនៅទីក្រុងប៉េកាំង។ឧបករណ៍ជំនួយរបស់ក្រុមហ៊ុនចំនួនជាង៣០០ដែលមកពីប្រទេសនិងតំបន់ចំនួន១៤ រួមមានប្រទេសចិន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើមគឺពោរពេញទៅដោយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ .

   តាមការផ្សាយដំណឹងឱ្យដឹងថា ពិព័រណ៍សុខុមាលភាពអន្តរជាតិចិនបានប្រព្រឹត្តទៅចំនួន១៥លើកជាប់ៗគ្នាចាប់តាំងពីត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០០៧  ដែលជាពិព័រណ៍ពិសេសសម្រាប់បង្ហាញផលិតផលនិងបច្ចេកវិទ្យានៃឧបករណ៍ជំនួយក្នុងនិងក្រៅប្រទេសសម្រាប់ជនពិការ ចាស់ជរាពិការ និងជនពិការដទៃទៀត ព្រមទាំងទីភ្នាក់ងារវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា ការថែទាំមនុស្សចាស់ និងស្ថាប័នសេវាកម្មផ្សេងៗទៀត៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស