ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសបារ៉ែន និងលីបង់ ស្តារទំនាក់ទំនងការទូតឡើងវិញ
2023-05-22 15:27:44cri
Share with:

ក្រសួងការបរទេសរបស់ប្រទេសបារ៉ែនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២០ ខែឧសភាថា ប្រទេសបារ៉ែនបានសម្រេចចិត្តស្តារទំនាក់ទំនងការទូតក្នុងកម្រិតឯកអគ្គរដ្ឋទូតជាមួយប្រទេសលីបង់ឡើងវិញ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សេចក្តីសម្រេចនេះមានគោលបំណងពង្រឹងទំនាក់ទំនងភាពជាបងប្អូន និងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសបារ៉ែន និងលីបង់ ព្រមនិងជំរុញការគោរពគ្នាទៅវិញទៅមក ទន្ទឹមពេលនៃការអនុវត្តតាមគោលការណ៍នៃធម្មនុញ្ញនៃសម្ព័ន្ធប្រទេសអារ៉ាប់ និងបទប្បញ្ញត្តិនៃ«អនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត» ។

យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ឱ្យដឹងថា លោក Mikati នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះលីបង់ បានចេញសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី ២០ ខែឧសភាថា ដោយគិតពិចារណាដល់ទំនាក់ទំនងភាពជាបងប្អូនរវាងប្រទេសទាំងពីរ "យើងយកចិត្តទុកដាក់ និងស្វាគមន៍ចំពោះការសម្រេចចិត្តនេះ"។ លោកបានរំពឹងទុកថា ប្រទេសជាបងប្អូនអារ៉ាប់ទាំងអស់នឹងត្រឡប់ទៅកាន់លីបង់វិញក្នុងពេលឆាប់ៗ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស