ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកបានច្រានចោលជាថ្មីម្តងទៀតនូវសំណើដែលទាក់ទងនឹងតំបន់តៃវ៉ាន់ ក្រសួងការបរទេសចិនថ្លែងថា "ការប្រើប្រាស់ជំងឺឆ្លងដើម្បីស្វែងរកឯករាជ្យ គឺគ្មានច្រកចេញទេ"
2023-05-22 17:05:08cri
Share with:

នៅថ្ងៃទី ២២ ខែឧសភាតាមម៉ោងក្នុងតំបន់ មហាសន្និបាតសុខភាពពិភពលោកលើកទី ៧៦ បានច្រានចោលជាថ្មីម្តងទៀតនូវសំណើរបស់ប្រទេសBelizeជាដើមស្តីពីការដែលឱ្យចូលក្នុងរបៀបវារៈនៃមហាសន្និបាតនូវ"ការអញ្ជើញតំបន់តៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍"  ។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា នេះជាច្រើនលើកក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នាហើយ ដែលមហាសន្និបាតសុខភាពពិភពលោកច្រានចោលសំណើរដែលទាក់ទងនឹងតំបន់តៃវ៉ាន់។

នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់សហគមន៍អន្តរជាតិ និងជានិន្នាការវិវឌ្ឍន៍នៃយុគសម័យដែលមិនអនុញ្ញាតឱ្យរងបញ្ហាប្រឈមណាមួយឡើយ ។ ដោយមិនគិតគូរដល់បំណងប្រាថ្នារបស់គ្រប់ភាគី និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានទទូចញុះញង់ឱ្យប្រទេសដែលហៅថា "រដ្ឋដែលមានទំនាក់ទំនងការទូត" លើកសំណើទាក់ទងនឹងតៃវ៉ាន់

ចំណែកឯប្រទេសមួយចំនួនតូចបានគាំទ្រនិងញុះញង់ពូកគេដោយបើកចំហនិងសម្ងាត់ ដើម្បីចាក់សាំងនៅលើភ្លើងនោះ។ ទង្វើដ៏ឃោរឃៅទាំងនេះបានប្រឆាំងនឹងនិន្នាការវិវឌ្ឍន៍នៃប្រវត្តិសាស្ត្រ និងបំពានច្បាប់អន្តរជាតិដោយចេតនា ដែលត្រូវរងការប្រឆាំងជាឯកច្ឆ័ន្ទពីសំណាក់ប្រទេសដែលគាំទ្រយុត្តិធម៌លើពិភពលោក។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស