ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានផ្ញើលិខិតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតអង្គការស្តារនីតិសម្បទាអន្តរជាតិ(ហៅកាត់RI) ដើម្បីឆ្លៀតឱកាសទិវាជួយជនពិការចិនចូលរួមសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះជនមានពិការភាព ញាតិមិត្តរបស់ជនមានពិការភាព និងបុគ្គលិកបម្រើការងារវិស័យពិការភាពទូទាំងប្រទេសចិន
2023-05-21 15:03:16cri
Share with:

       ថ្ងៃទី ២១ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះអង្គការស្តារនីតិសម្បទាអន្តរជាតិ(ហៅកាត់RI)  ដើម្បីចួលរួមអបអរខួប១០០ឆ្នាំនៃការបង្កើតអង្គការនេះ ។ លោកបានឆ្លៀតឱកាសទិវាជួយជនមានពិការភាពប្រទេសចិន  ដើម្បីចូលរួមសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះជនមានពិការភាព ញាតិមិត្តរបស់ជនមានពិការភាព  និងបុគ្គលិកបម្រើការងារវិស័យពិការភាពទូទាំងប្រទេសចិន ព្រមទាំងថ្លែងអំណរគុណដ៏ស្មោះចំពោះអង្គការអន្តរជាតិ ឥស្សរជនគ្រប់មជ្ឈដ្ឋានអន្តរជាតិដែលបាននិងកំពុងតាមដានគាំទ្របុព្វការជនមានពិការភាពរបស់ប្រទេសចិន។

        ក្នុងសារលិខិតសាទរ  លោក Xi Jinping បានលើកឡើងថា អង្គការស្តារនីតិសម្បទាអន្តរជាតិជាអង្គការអន្តរជាតិដែលមានឥទ្ធិពលសំខាន់ក្នុងវិស័យកិច្ចការជនមានពិការភាព  ដែលបានខិតខំឥតស្រាកស្រាន្តក្នុងការគាំពារសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព  ការធានាសិទ្ធិរបស់ជនមានពិការភាព និងការបង្កើនផលប្រយោជន៍របស់ជនមានពិការភាព។ ប្រទេសចិនគាំទ្រយ៉ាងសកម្មចំពោះការងាររបស់អង្គការស្តារនីតិសម្បទាអន្តរជាតិ  បានអនុវត្តសកម្មភាពជាក់លាក់ដើម្បីជំរុញការងារជនមានពិការភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍   បង្កើនការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះជនមានពិការភាព  ដើម្បីរួមចំណែកជាកម្លាំងចិនក្នុងកិច្ចការជនមានពិការភាពអន្តរជាតិ។

          លោក Xi Jinping បានសង្កត់ធ្ងន់ថា   ប្រទេសចិននឹងបន្តសម្រួលឱ្យល្អនូវយន្តការធានាខាងសង្គមកិច្ចនិងប្រព័ន្ធផ្តល់សេវាកម្មពិសេសចំពោះជនមានពិការភាពថែមមួយកម្រិតទៀត  ដើម្បីជំរុញឱ្យកិច្ចការជនមានពិការភាពអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសលើពិភពលោក  ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការវិស័យការងារជនមានពិការភាពអន្តរជាតិ  ដើម្បីបន្តលើកកម្ពស់សុខុមាលភាពសុខាភិបាលរបស់មនុស្សជាតិ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស