ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរលោក Jakov MILATOVIĆ ឡើងកាន់មុខតំណែងជាប្រធានាធិបតី ម៉ូងតេណេក្រូ
2023-05-21 11:39:46cri
Share with:

      ថ្ងៃទី២០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនលោក Jakov MILATOVIĆ ដើម្បីអបអរសាទរលោកឡើងកាន់មុខតំណែងជាប្រធានាធិបតី  ម៉ូងតេណេក្រូ 

 ។

      លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងប្រទេស  ម៉ូងតេណេក្រូ 

គោរពគ្នានិងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ចាត់ទុកគ្នាដោយមានសមភាពចំពោះគ្នាជាប់រហូតមក ប្រជាជនប្រទេសទាំងពីរគោរពគ្នាទៅវិញ។ ខ្ញុំយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រទេស  ម៉ូងតេណេក្រូ រីករាយរួមជាមួយនិងប្រធានាធិបតីលោក Jakov MILATOVIĆ ខិតខំប្រឹងប្រែងក្នុងការបន្តវែននិងផ្សព្វផ្សាយមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច រួមគ្នាដឹកនាំទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍទៅមុខឥតឈប់ឈរ ដើម្បីផ្តល់អំណោយផលកាន់តែច្រើនជូនចំពោះប្រជាជនប្រទេសទាំងពីរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស