ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គម្រោងចំនួន ២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានបញ្ចូលក្នុងបញ្ជីសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល
2023-05-21 15:03:05cri
Share with:

ពីថ្ងៃទី ១៨ ដល់ថ្ងៃ ១៩ ឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានបើកធ្វើដោយជោគជ័យនៅក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ប្រទេសចិនបានឈានដល់មតិឯកភាពរួមមួយចំនួនអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីកណ្តាលទាំង ៥  គម្រោងចំនួន ២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនគឺ"និស្ស័យរវាងចិន-អាស៊ីកណ្តាល"-សកម្មភាពចាក់បញ្ចាំងភាពយន្តនិងកម្មវិធីទូរទស្សន៍ចិននិងកិច្ចប្រជុំសន្ទនានិងផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានជាន់ខ្ពស់ចិន-អាស៊ីកណ្តាលត្រូវបានបញ្ចូលក្នុងបញ្ជីសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ។

"និស្ស័យរវាងចិន-អាស៊ីកណ្តាល" - សកម្មភាពចាក់បញ្ចាំងភាពយន្ត និងកម្មវិធីទូរទស្សន៍ចិន ដែលរៀបចំរួមគ្នាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ីកណ្តាលទាំងប្រាំបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ។ ទស្សនិកជនក្នុងតំបន់សម្គាល់ថា កម្មវិធីទាំងនេះបានបើកបង្អួចឱ្យពួកគេយល់ដឹងពីវប្បធម៌ប្រពៃណីចិននិងសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេសចិន ។

នៅមុនថ្ងៃពេលបើកកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល កិច្ចប្រជុំសន្ទនានិងការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានជាន់ខ្ពស់ចិន-អាស៊ីកណ្តាលដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមានការចូលរួមពីសំណាក់ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអាស៊ីកណ្តាលចំនួនប្រាំត្រូវបានបើកធ្វើដោយជោគជ័យកាលពីថ្ងៃទី ១៦ ខែឧសភា ។ អង្គប្រជុំបានយល់ស្របថា ការធ្វើទំនើបតាមបែបចិនបានផ្តល់ជម្រើសថ្មីសម្រាប់មនុស្សជាតិ ហើយបង្កើតជាគំរូដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេសអាស៊ីកណ្តាលសម្រេចបាននូវទំនើបកម្មផងដែរ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល អនុស្សរណៈស្តពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថាប័នប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាននិងតាជីគីស្ថានក៏ត្រូវបានបញ្ចូលក្នុងឯកសារសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-កាហ្សាក់ស្ថាន ចិន-កៀហ្ស៊ីស៊ីស្ថានចិន-តាជីគីស្ថានផងដែរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស