ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្យល់ត្រូពិចMochaបណ្តាលឱ្យមនុស្សមីយ៉ាន់ម៉ាជាង១៤០នាក់ស្លាប់បាត់បង់ជីវិត
2023-05-21 14:41:32cri
Share with:

ថ្ងៃទី១៩ ខែឧសភា តាមការផ្សាយដំណឹងនៃគណៈកម្មាធិការជាតិគ្រប់គ្រងមីយ៉ាន់ម៉ាបានឱ្យដឹងថា ខ្យល់ត្រូពិចMochaបានបណ្តាលឱ្យមនុស្សមីយ៉ាន់ម៉ាជាង១៤០នាក់ស្លាប់បាត់បង់ជីវិត។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ខ្យល់ត្រូពិចMochaបណ្តាលឱ្យរដ្ឋនិងតំបន់ជាច្រើននៅមីយ៉ាន់ម៉ារងគ្រោះ។គិតរហូតដល់រសៀលថ្ងៃទី១៩ ខែឧសភា រួមមានលំនៅដ្ឋានស៊ីវិលចំនួន១៨៣០២៤ខ្នង សាលារៀនចំនួន១៣៩៧កន្លែង ព្រលាយយន្តហោះ២កន្លែងនិងមន្ទីរពេទ្យចំនួន២២៧កន្លែងត្រូវបំផ្លាញ។បច្ចុប្បន្ន បុគ្គលិកជួយសង្គ្រោះកំពុងធ្វើការងារជួយសង្គ្រោះនិងសាងសង់ឡើងវិញនៅតំបន់រងគ្រោះ។

ទិន្នន័យឧតុនិយមបានបង្ហាញថា ខ្យល់ត្រូពិចMochaបានវាយប្រហារបង់ក្លាដេសនិងតំបន់តាមឆ្នេរសមុទ្រមីយ៉ាន់ម៉ាក្នុងល្បឿន២០៩គីឡូម៉ែត្រមួយម៉ោង រួចបន្តផ្លាស់ទីទៅភាគខាងជើង កន្លែងទាំងអស់ដែលខ្យល់ត្រូពិចMochaបានមកដល់សុទ្ធតែត្រូវបំផ្លាញដោយកម្រិតខុសៗគ្នា។រសៀលថ្ងៃទី១៥ ខែឧសភា ខ្យល់ត្រូពិចMochaបានបន្សោយទៅជាសម្ពាធទាប៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស