ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhao Lejiបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅម៉ាឡេស៊ី
2023-05-21 14:38:14cri
Share with:

តាមការអញ្ជើញរបស់លោកJohariប្រធានសភាជាន់ទាបម៉ាឡស៊ី លោកZhaoLejiប្រធានគណៈកម្មាធិការអាចន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅម៉ាឡេស៊ីពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែឧសភា ហើយបានជួបសន្ទនាជាមួយលោកAbdullahអ្នកដឹកនាំកពូលម៉ាឡេស៊ីនិងលោកAnwarនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅទីក្រុងកូឡាឡាំពួរនិងទីក្រុងពុទ្ធាចាយ៉ាដោយឡែកពីគ្នា។

នៅពេលជួបជាមួយលោកAbdullah លោកZhao Lejiបានលើកឡើងថា ឆ្នាំ២០២៣ជាខួប១០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ាឡេស៊ី ឆ្នាំ២០២៤គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំង២។ភាគីចិនរីករាយរួមជាមួយភាគីម៉ាឡេស៊ី រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយប្រកបដោយគុណភាពខ្ពស់រវាងចិននិងម៉ាឡេស៊ី ដើម្បីបន្តផ្សព្វផ្សាយមិត្តភាពដែលបានបន្តរយៈពេលពាន់ឆ្នាំ។

ជាការឆ្លើយតប លោកAbdullahបានលើកឡើងថា ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនមានអត្ថន័យសំខាន់ចំពោះម៉ាឡេស៊ី។បច្ចុប្បន្ន ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងចិនស្ថិតនៅកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ ភាគីទាំង២ត្រូវតែដកស្រូបកម្លាំងពីមិត្តភាពប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការប្រាកដប្រជា ធ្វើឱ្យការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំង២សម្រេចបាននូវការអភិវឌ្ឍកាន់តែធំធេងនៅក្នុង៥០ឆ្នាំខាងមុខ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស