ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរអំពីការដែលកិច្ចប្រជុំកំពូលក្រុមប្រទេសG7 ក្រុងហ៊ីរ៉ូស៊ីម៉ាបានឃោសនាបំប៉ោងពីបញ្ហាពិភាក្សាទាក់ទិននឹងចិន
2023-05-21 11:50:23cri
Share with:

       ថ្ងៃទី ២០ ខែឧសភា    អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកការសែតអំពីការដែលកិច្ចប្រជុំកំពូលក្រុមប្រទេសG7  ក្រុងហ៊ីរ៉ូស៊ីម៉ាបានឃោសនាបំប៉ោងបញ្ហាពិភាក្សាទាក់ទិននឹងចិន។

       អ្នកកាសែតបានសួរថា  តាមការផ្សាយព័ត៌មាន  កិច្ចប្រជុំកំពូលក្រុមប្រទេសG7 ក្រុងហ៊ីរ៉ូស៊ីម៉ាបានចេញផ្សាយឯកសារមួយចំនួនបូករួមទាំងសេចក្តីថ្លែងការណ៍រួម  ដែលបានឃោសនាបំប៉ោងបញ្ហាពិភាក្សាពាក់ព័ន្ធនឹងប្រទេសចិន បាននិយាយឆ្ការដៃឆ្ការជើងចំពោះសភាពការណ៍ច្រកសមុទ្រតៃវ៉ាន់   និងសមុទ្រចិនខាងកើត , សមុទ្រចិនខាងត្បូង ,  តំបន់ហុងកុង   , តំបន់ Xinjiang  និងតំបន់ Xizang ក៏ដូចជាកម្លាំងនុយក្លេអ៊ែររបស់ចិន  ដោយបានអះអាងថាប្រឆាំងការកែប្រែសភាពការណ៍បច្ចុប្បន្នដោយឯកតោភាគី  លើសពីនេះទៀតបាននិយាយបញ្ឆិតបញ្ឆៀងថាចិនបានធ្វើ “ ការគំរាមកំហែងខាងសេដ្ឋកិច្ច ” ។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះការនេះ?

         អ្នកនាំពាក្យបានឆ្លើយតបថា   ក្រុមប្រទេស G7  បានអះអាងពីការ “ បោះជំហានទៅកាន់ពិភពលោកដែលមានសន្តិភាព ស្ថិរភាព និងភាពរុងរឿង ”   ខណៈពេលបានធ្វើការរារាំងសន្តិភាពអន្តរជាតិ  បំផ្លាញស្ថិរភាពក្នុងតំបន់ និងដាក់កំហិតលើការអភិវឌ្ឍរបស់ប្រទេសដទៃ  ដែលជាទង្វើដែលមិនគោរពពាក្យសច្ចៈលើផ្ទៃអន្តរជាតិ។  ក្រុមប្រទេស G7 មិនអើពើក្តីកង្វល់ដ៏ខ្លាំងក្លារបស់ភាគីចិនទេ បែរជាទទូចលេងឧបាយកលនយោបាយចំពោះបញ្ហាពិភាក្សាដែលទាក់ទិននឹងចិន ក្នុងគោលបំណងលាបពណ៏ចិន,  វាយប្រហារចិន,   ចូលជ្រៀតជ្រែកយ៉ាងកម្រោលចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន។ ភាគីចិនបង្ហាញនូវការមិនពេញចិត្តដ៏ខ្លាំងនិងការប្រឆាំងដ៏ម៉ឺងម៉ាត់ចំពោះការនេះ ហើយបានលើកការតវ៉ាដ៏ម៉ឺងម៉ាត់ចំពោះភាគីពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលក្រុមប្រទេសG7ទាំងអស់ ក្នុងនោះបូករួមទាំងជប៉ុនដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស