ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang ចូលរួមពិធីបើកសប្តាហ៍សកម្មភាពបច្ចេកវិទ្យាទូទាំងប្រទេសចិននិងជា សប្តាហ៍បច្ចេកវិទ្យាក្រុងប៉េកាំងឆ្នាំ២០២៣
2023-05-21 12:01:38cri
Share with:

ពិធីបើកសប្តាហ៍សកម្មភាពបច្ចេកវិទ្យាទូទាំងប្រទេសចិននិងជាពិធីសប្តាហ៍បច្ចេកវិទ្យាក្រុងប៉េកាំងឆ្នាំ២០២៣បានធ្វើឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី២០ខែឧសភា ។ លោក  Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមពិធីបើកនេះ។

សប្តាហ៍បច្ចេកវិទ្យាទូទាំងប្រទេសចិនគឺជាសកម្មភាពផ្សព្វផ្សាយម៉ាកល្បីឈ្មោះលក្ខណៈទូទាំងប្រទេសដែលមានការចូលរួមកម្រិតខ្ពស់ពីសាធារណៈជន ការគ្របដណ្តប់យ៉ាងទូលំទូលាយ  និងមានឥទ្ធពលសង្គមយ៉ាងខ្លាំងក្លា ចាប់ពីឆ្នាំ២០០១មកបានរៀបចំធ្វើ២២លើកជាប់ៗគ្នា ចំនួនអ្នកចូលរួមសរុបលើសពី២ប៊ីលាននាក់ ។ សប្តាហ៍សកម្មភាពបច្ចេកវិទ្យាទូទាំងប្រទេសចិនឆ្នាំ២០២៣ធ្វើឡើងក្រោមប្រធានបទ “ស្រឡាញ់វិទ្យាសាស្រ្ត គោរពវិទ្យាសាស្រ្ត”  បានធ្វើឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេសចិនចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី៣០ខែឧសភា សំខាន់បង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាថ្មីៗបំផុតលើវិស័យភាពឆ្លាតវៃសិប្បនិម្មិត បច្ចេកវិទ្យាជីវសាស្រ្ត និងបច្ចេកវិទ្យា “កាបូនពីរ”ជាដើម ដែលនឹងរៀបចំធ្វើសកម្មភាពបច្ចេកវិទ្យាលក្ខណៈប្រជាជនដ៏សម្បូរបែបមួយចំនួនមានដូចជា ដំណើររថភ្លើងបច្ចេកវិទ្យា ការប្រកួតពន្យល់និងផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រ ការសំដែងនិងតាំងបង្ហាញពិសោធន៍វិទ្យាសាស្រ្តជាដើម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស