ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang សមាជិកនៃក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយស្តីពីសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល
2023-05-20 15:03:36cri
Share with:

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។លោកQin Gang សមាជិកនៃក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងកាលពីថ្ងៃទី ១៩ ខែឧសភាថា ការកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលប្រកបដោយភាពកាន់តែស្អិតល្មួត គឺជាសមិទ្ធផលនយោបាយដ៏សំខាន់បំផុតនៃកិច្ចប្រជុំកំពូលនេះ។

លោក Qin Gang បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលលើកនេះ ដោយលើកឡើងនូវ "គំនិតផ្តួចផ្តើមចំនួនបួន" ស្តីពីការកសាងអាស៊ីកណ្តាលយ៉ាងម៉េចដែរ  “ការប្រកាន់ខ្ជាប់ចំនួនបួន”ស្តីពីការដែលត្រូវកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលយ៉ាងដូចម្តេច និង"សំណើចំនួនប្រាំបី"ស្តីពីរបៀបអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។ នេះជាលើកដំបូងហើយដែលចាប់តាំងពីឈានចូលយុគសម័យថ្មីមក មេដឹកនាំកំពូលចិនបានធ្វើការអធិប្បាយយ៉ាងពេញលេញ មានភាពប្រមូលផ្តុំ និងជាប្រព័ន្ធអំពីគោលនយោបាយការទូតរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីកណ្តាលទៅកាន់សហគមន៍អន្តរជាតិ ហើយប្រមុខរដ្ឋរបស់បណ្តាប្រទេសអាស៊ីកណ្តាលបានសម្តែងនូវការឯកភាពកម្រិតខ្ពស់និងការឆ្លើយតបយ៉ាងខ្លាំង នេះបានផ្តល់នូវគោលការណ៍យោងជាមូលដ្ឋាននិងសេចក្តីណែនាំប្រតិបត្តិការសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលដែលមានភាពកាន់តែស្អិតល្មួត។ ប្រទេសចិន និងប្រទេសអាស៊ីកណ្តាលទាំងប្រាំបានឈានដល់ឯកសារទ្វេភាគី និងពហុភាគីចំនួន ៧ រួមទាំង «សេចក្តីប្រកាសក្រុង Xi'an នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល» និង«បញ្ជីលទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល»ជាដើម ព្រមនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនជាង ១០០ ក្នុងវិស័យផ្សេងៗ។ វាមានសមិទ្ធផលជាផ្លែផ្កាច្រើនសន្ធឹក ខ្លឹមសារពិតជាក់ស្តែង និងឥទ្ធិពលខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក។ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល មិនមែនសំដៅលើភាគីទីបីណាមួយនោះទេ ហើយក៏មិនត្រូវដាក់កំហិតដោយភាគីទីបីណាមួយដែរ។ ប្រទេសចិននិងអាស៊ីកណ្តាលនឹងរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមជាសកល និងជំរុញការអភិវឌ្ឍដោយសន្តិភាព៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស