ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ សហគមន៍អន្តរជាតិគាំទ្រយ៉ាងទូលំទូលាយលើការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការជំទាស់នឹងតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក
2023-05-20 15:13:12cri
Share with:

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៩ ថា ការសម្រេចចិត្តរបស់ប្រទេសចិនមិនអនុញ្ញាតឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកឆ្នាំ ២០២៣ នេះបានទទួលការគាំទ្រនិងការយល់ដឹងយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។

យោងតាមផ្សាយដំណឹងបានឱ្យដឹងថា ការចុះឈ្មោះនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៦ នឹងត្រូវបិទនៅសប្តាហ៍នេះ ហើយភាគីតៃវ៉ាន់នៅតែមិនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកនោះទេ ។

លោក Wang Wenbin បានថ្លែងថា មានប្រទេសចិនតែមួយគត់នៅលើពិភពលោក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់ពីទឹកដីរបស់ប្រទេសចិន ។ ទាក់ទិននឹងតៃវ៉ាន់ចូលរួមក្នុងអង្គការអន្តរជាតិ រួមទាំងសកម្មភាពចូលរួមអង្គការសុខភាពពិភពលោក ត្រូវតែដោះស្រាយតាមគោលការណ៍ចិនតែមួយដែលជាគោលការណ៍គ្រឹះដែលត្រូវបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្ដីសម្រេចលេខ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក ។ មួយរយៈពេលនេះ ប្រទេសចំនួនជិត ១៤០ បានបង្ហាញពីជំហររបស់ខ្លួនចំពោះប្រទេសចិនក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយនិងប្រឆាំងនឹងតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក ។ ប្រទេសជិត ១០០ បានផ្ញើលិខិតជាពិសេសទៅកាន់អគ្គនាយកអង្គការសុខភាពពិភពលោកឬបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីរឿងនេះ ។ នេះជាការបញ្ជាក់ជាថ្មីម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់សហគមន៍អន្តរជាតិនិងជានិន្នាការទូទៅនៃសម័យកាល ក៏ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវជំហរត្រឹមត្រូវរបស់ប្រទេសភាគច្រើនក្នុងការប្រកាន់ខ្ជាប់នូវជំហរយុត្តិធម៌លើបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់នៅមហាសន្និបាតសុខភាពពិភពលោកផងដែរ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស