ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាលទាំង ៥ គាំទ្រការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាលដែលមានភាពកាន់តែជិតស្និទ្ធ
2023-05-20 15:13:58cri
Share with:

កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានបើកធ្វើដោយជោគជ័យនៅក្រុង Xi'an កាលពីថ្ងៃទី ១៩ ខែឧសភា ។ នៅពេលថ្លែងសុន្ទរកថា ប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥បានថ្លែងអំពីគំនិតរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ ក៏ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ។ ហើយបានថ្លែងទៀតថា នឹងចាត់ទុកខួបលើកទី ១០ នៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ជាកាលានុវត្តភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធ ។

លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាស្ថានបានថ្លែងថា សក្ដានុពលនៃបណ្តាប្រទេសអាស៊ីកណ្តាលគឺតភ្ជាប់នូវឱកាសសេដ្ឋកិច្ចដ៏ធំធេងរបស់ប្រទេសចិនដែលអាចនាំទំនាក់ទំនងភាពជាដៃគូរវាងភាគីទាំងពីរឆ្ពោះទៅរកផ្លូវអភិវឌ្ឍន៍កាន់តែថ្មីនិងកាន់តែខ្ពស់ ។

លោក Sadyr Nurgozhoevich Japaro ប្រធានាធិបតីកៀហ្ស៊ីស្ថានបានថ្លែងថា ឆ្នាំ ២០២៣ នេះគឺជាខួបលើកទី ១០ នៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ គំនិតផ្តួចផ្តើមនេះតភ្ជាប់នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនៃបណ្តាប្រទេសអាស៊ីកណ្តាលដែលនឹងនាំមកនូវឥទ្ធិពលសេដ្ឋកិច្ចដ៏ធំធេង ។

លោក Emomali Rahmon  ប្រធានាធិបតីតាជីគីស្ថានបានថ្លែងថា ស្ថានភាពអន្តរជាតិមានភាពស្មុគស្មាញនិងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង ៦ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលកាន់តែមានសារៈសំខាន់ ។

លោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានបានថ្លែងថា អាស៊ីកណ្តាលនិងចិនរក្សាបាននូវកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងមេត្រីភាពនិងសុខដុមនីយកម្ម ។ រួមគ្នាបង្កើតគម្រោងសហប្រតិបត្តិការក្នុងវិស័យថាមពលស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងអស់ ។

លោក Shavkat Miromonovich Mirziyoyev  ប្រធានាធិបតីអ៊ូសបេគីស្ថានបានថ្លែងថា ប្រទេសអាស៊ីកណ្តាលត្រូវបន្តប្រពៃណីដ៏ល្អប្រសើរនៃការរួមសាមគ្គីនិងកិច្ចសហប្រតិបត្តិការ ដើម្បីដាក់តាំងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិបុលភាពនិងការអភិវឌ្ឍរួមក្នុងយុគសម័យថ្មី ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស