ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ហានិភ័យដ៏ធំបំផុតដែលសកលលោកកំពុងប្រឈមមុខនាពេលបុច្ចប្បន្នសុទ្ធតែមកពីប្រទេសមួយចំនួនតូចដែលប៉ុនប៉ងមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិន
2023-05-20 15:01:32cri
Share with:

         ទាក់ទងនឹងករណីដែលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកបានលើកឡើងថា សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលប្រទេសG7នឹងបញ្ជាក់ថា “គួរតែបំបាត់ហានិភ័យដែលបណ្តាលមកពីចិន” តែមិនមែន“ការផ្តាច់ទំនាក់ទំនងជាមួយចិន”  លោក Wang Wenbin   អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ១៩ ខែឧសភាថា   ហានិភ័យដ៏ធំបំផុតដែលសកលលោកកំពុងប្រឈមមុខនាពេលបុច្ចប្បន្ន  សុទ្ធតែមកពីប្រទេសមួយចំនួនតូចដែលប៉ុនប៉ងមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិនតាមគ្រប់ទម្រង់។

          លោក Wang Wenbin   បានថ្លែងថា  បច្ចុប្បន្ននេះ  ហានិភ័យដ៏ធំបំផុតដែលសកលលោកកំពុងប្រឈមមុខគឺ ទង្វើអនុត្តរភាពដែលអាងតែសមត្ថភាពយោធារបស់ខ្លួនដើម្បីបំផុសការឈ្លានពានយ៉ាងគឃ្លើនចំពោះប្រទេសទន់ខ្សោយ ដូចជាអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរីជាដើម។ គឺទង្វើអនុត្តរភាពបំផ្លាញគោលការណ៍សេដ្ឋកិច្ចទីផ្សារ ច្បាប់សេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ  និងការធ្វើឱ្យទស្សនៈសន្តិសុខជាតិទៅជាភាពទូទៅ ដើម្បីគាបសង្កត់សហគ្រាសរបស់ប្រទេសដទៃដោយគ្មានហេតុផល ។ ហានិភ័យទាំងនេះពុំដែលបង្កើតឡើងដោយប្រទេសចិនទេ គឺមកពីប្រទេសមួយចំនួនតូចដែលប៉ុនប៉ងមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិនតាមគ្រប់ទម្រង់។

        លោក Wang Wenbin   បានបន្តថា  ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។  ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក  អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យម បានលើសពីចំនួនសរុបនៃក្រុមប្រទេសG7។ អ្វីដែលប្រទេសចិនផ្តល់ជូនពិភពលោកគឺជាឱកាស មិនមែនបញ្ហានោះទេ  គឺជាស្ថិរភាព មិនមែនជាភាពចលាចល ជាការធានា មិនមែនជាហានិភ័យឡើយ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស