ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់លើកទី ៣២ បើកធ្វើនៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត
2023-05-20 15:14:02cri
Share with:

       ថ្ងៃទី ១៩ ខែឧសភា កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់លើកទី ៣២ បានបើកធ្វើនៅក្រុង Jeddah ដែលជាទីក្រុងតាមឆ្នេរសមុទ្រភាគខាងលិចអារ៉ាប៊ីសាអូឌីត។ អង្គប្រជុំបានសម្តែងការស្វាគមន៍ចំពោះស៊ីរីដែលរៀបចំឡើងវិញនូវសិទ្ធិសមាជិកសម្ព័ន្ធអារ៉ាប់ ព្រមទាំងបានធ្វើការពិភាក្សាអំពីស្ថានការណ៍ស៊ីរី ការប៉ះទង្គិចនៅស៊ូដង់ បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល និងវិបត្តិអ៊ុយក្រែនជាដើម។

      លោក Bashar Al-Assad ប្រធានាធិបតីស៊ីរីបានចូលរួមកិច្ចប្រជុំកំពូលបន្ទាប់ពីខកខានជិត ១២ ឆ្នាំ។  ព្រះអង្គម្ចាស់ Mohammed ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតដែលជាប្រធានផ្លាស់វេននៃកិច្ចប្រជុំកំពូលលើកនេះទ្រង់បានសម្តែងការស្វាគមន៍ចំពោះស៊ីរីដែលវិលត្រឡប់មកសម្ព័ន្ធអារ៉ាប់វិញ ដោយរំពឹងថាអាចជួយបញ្ចប់វិបត្តិក្នុងប្រទេសស៊ីរី។ ជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ Mohammed ទ្រង់បានរំពឹងថាភាគីទាំងពីរក្នុងការប៉ះទង្គិចនៅស៊ូដង់អាចដោះស្រាយវិបត្តិតាមរយៈកិច្ចសន្ទនា។

      លោក Abul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានលើកឡើងថា ស៊ីរីវិលត្រឡប់មកសម្ព័ន្ធអារ៉ាប់វិញជាឱកាសល្អមួយដែលមិនអាចខកខានបានសម្រាប់ការដោះស្រាយវិបត្តិស៊ីរីតាមផ្លូវនយោបាយ។ លោក Abul Gheit បានសម្តែងការស្វាគមន៍ចំពោះការដែលអារ៉ាប៊ី សាអូឌីតនិងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង ដើម្បីស្តារទំនាក់ទំនងផ្លូវទូតឡើងវិញ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស